ពិតជារឿងដ៏គួរឲ្យសោកស្ដាយមួយចំពោះបេក្ខនារីម្នាក់ដែលគាត់មានឈ្មោះ ជា ចាន់ស្រីនាង កើតនៅថ្ងៃទី០៨ខែកញ្ញាឆ្នាំ១៩៩៩ មកពីវិទ្យាល័យអង្គរ
មិនត្រូវបានអនុញ្ញាតិឲ្យចូលប្រឡងនោះឡើយគឺធ្លាក់ដោយស្វ័យប្រវត្ដិ ព្រោះតែមូលហេតុមកប្រឡងយឺតម៉ោងដោយមកដល់មណ្ឌលប្រឡងនៅវេលាម៉ោង០៨ព្រឹក។
នេះបើយោងតាមប្រភពព័ត៌មានបន្តបានអោយដឹងថា៖”មានបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់នៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា
ខេត្តសៀមរាបមិនត្រូវបានសន្តិសុខអនុញ្ញាតឲ្យចូលទៅកាន់មណ្ឌលប្រឡងឡើយក្រោយពីនាងយឺតម៉ោង។ យ៉ាងណាក៏ដោយបេក្ខនារីរូបនោះត្រូវបានក្រុមការងារយុវជនអមដំណើរយកត្រឡប់ទៅផ្ទះវិញ៕