នៅក្នុងវីដេអូឃ្លីបមួយនេះ បានបង្ហាញពីការធ្វេសប្រហែលដ៏ខ្លាំងក្លារបស់នារីម្នាក់ដែលទំនងជាម្តាយ បានជិះម៉ូតូដឹកឥវ៉ាន់សំពីងសំពោងនៅផ្នែកខាងមុខឡើងពេញហើយ ថែមទាំងមានក្មេងតូចម្នាក់អង្គុយនៅពីមុខទៀត បែរជាគាត់មកឆ្លៀតចុចទូរស័ព្ទបណ្តើរ ជិះបណ្តើរទៅវិញ។ អ្វីដែលហួសចិត្តនោះ គឺគាត់ជិះម៉ូតូប្រលែងដៃមកចុចទូរស័ព្ទគ្មានជំពាក់នរណាមួយរៀលនោះទេ។ វីដេអូឃ្លីបមួយនេះ កំពុងតែមានការរិះគន់ធ្ងន់ៗ ខ្លាំងៗជាច្រើនណាស់ ដោយស្រ្តីម្នាក់នោះមិនគិតពីសុវត្ថិភាពខ្លួនឯង និងក្មេងទាល់តែសោះ ពិតជាមិនដឹងខ្យល់អីមែន។