ជុំវិញរឿងរ៉ាវនាយ តាក់ស៊ី ដូចដែលប្រិយមិត្តជ្រាបច្បាស់រួចហើយថា ដោយថ្មីៗនេះលោកតាក់ស៊ី បានប្រាប់ថា “ចំពោះការរស់នៅរបស់ខ្ញុំឥឡូវកំពុងស្ថិតនៅជាមួយនាយក្រូច គាត់យក មកចិញ្ចឹមសិន ស្នាក់នៅជាមួយគាត់បណ្តោះអាសន្ន ហើយបន្ទាប់មកទៀត
ខ្ញុំគិតថា យើងរកបានទ្រនំនឹងយកម្តាយយកមកចិញ្ចឹមវិញ ហើយនិងមើលថែជំងឺរបស់គាត់ គឺខ្ញុំនៅចិញ្ចឹមម្តាយដែលគាត់មានជំងឺផង។ដោយ ឡែកចំពោះការចូលប្រឡូកក្នុងសិល្បៈវិញនោះ លោតតាវុិ ចទ័រ ក៏បានទទួលយកអន្ទិតតាក់សុី មកលេងកំប្លែងក្នុងក្រុម CTN វិញ
ដោយត្រូវសម្តែងរួមជាមួយភរិយាដូចដើម។នាយតាក់ស៊ី រៀបរាប់ទៀតថា “ចំពោះការសម្តែងសិល្បៈកំប្លែងនៅពេលខ្ញុំ ចូល CTNវិញ រឿងហ្នឹងដូចដើម គឺយើងសម្តែងជាគ្នាទៅចាប់ដៃគូជាមួយគ្នា ហើយយើងរាប់អានជាបងប្អូន។នាយតាក់សុី បានបន្តថា
“ខ្ញុំជូន ពរឱ្យគាត់ចាប់ដៃគ្នា ចេះស្រលាញ់គ្នា ថែរ ក្សា គ្នា និងស្រលាញ់កូនខ្ញុំដូចជាកូនរបស់គាត់ ឱ្យគាត់ចម្រុងចម្រើនរហូត ស្រលាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ គឺខ្ញុំជូនពរហ្នឹង ផុសចេញពីចិត្តតែម្តង អត់មានថ្នាំងថ្នាក់ចិត្តទេ។ ចំពោះការចង់បានគូជីវិតថ្មីដែរឬយ៉ាងណារឿងហ្នឹងខ្ញុំអត់ទាន់គិតទេ ព្រោះត្រូវចិញ្ចឹមម្តាយហើយនិងមើលថែគាត់សិន”។
ប៉ុន្តែថ្ងៃនេះផងដែរ ពិតជាមានដំណឹងល្អខ្លះៗដោយ សារតែ លោកហេងឡុងបានបង្ហោះរូបភាព អ្នកទំាង២កៀកកើយគ្នា សាជាថ្មីជាពិសេសនោះគឺថាលោកបានភ្ចាប់សារយ៉ាងដូច្នេះថា៖
«ប៉ុស្តិ៍ទី១: ខ្ញុំឲ្យថតស្វីត មិនមែនឲ្យថតបែបហ្នឹងទេប៉ុស្តិ៍ទី២: គ្រាន់បើបន្តិច សន្សឹមៗ ក្រែងលោសង្ឃឹម ជួយអស់ប៉ុ ណ្ណឹងហើយរឿងផ្សេងអាស្រ័យលើតាឯងហើយ សមត្ថភាពរៀងខ្លួន ខ្ញុំក៏ជួយខ្លួនឯងមិនបានដែរពេលខ្លះ»៕ bizkh