យោងតាមការសិក្សាមួយបានរកឃើញថា មានប្រទេសមួយចំនួននៅក្នុងពិភពលោកគឺមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី ដោយហេតុថាក្នុងប្រទេសទាំងនោះសម្បូរទៅដោយករណី ចាប់រំលោភផ្លូវភេទ ការជួញដូរស្រ្តី ការមិនគោរពសិទ្ធរបស់ស្រ្តី និងការឲ្យស្ត្រីត្រូវគោរពតាមប្រពៃណីចាស់ៗជាដើម។ ខាងក្រោមនេះជាប្រទេសចំនួន ១០ ដែលគេរកឃើញថាមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី៖

១.ឥណ្ឌា៖សម្បូរករណីចាប់រំលោភស្ត្រី​ ប្រើប្រាស់អំពើហឹង្សាលើស្ត្រី បំបិទសិទ្ធស្រ្តី និងឲ្យស្ត្រីគោរពតាមប្រពៃណីចាស់ៗ។

២.អាហ្គានីស្ថាន៖ ស្រ្តីនៅក្នុងប្រទេសនេះរងនូវអំពើហឹង្សាច្រើន ស្រ្តីមិនសូវត្រូវបានគេយកចិត្តដាក់លើបញ្ហាខុសភាពនោះទេ ហើយស្ត្រីភាគច្រើននៅក្នុងប្រទេសនេះមានបញ្ហាលុយកាក់ជាខ្លាំង។

៣.ស៊ីរី៖ ស្រ្តីនៅក្នុងប្រទេសនេះរងនូវអំពើហឹង្សាក្នុងគ្រួសារច្រើន។

៤.សុម៉ាលី៖ ប្រទេសនេះបង្ខំឲ្យមនុស្សស្រីគោរពតាមប្រពៃណីចាស់ៗ ដែលធ្វើឲ្យស្រ្តីហាក់គ្មានឱកាសចេញទៅរកលុយបាន។

៥.សារឌីអារ៉ាប៊ី៖ ស្ត្រីក្នុងប្រទេសនេះគ្មានសិទ្ធច្រើនដូចបុរសនោះទេ ហើយឱកាសក្នុងប្រកបការងារ នឹងរកលុយរបស់ស្ត្រី​ក៏មានតិចតួចដែរ។

៦.ប៉ាគីស្ថាន៖ ស្ត្រីភាគច្រើនគ្មានឲ្យកាសទទួលបានការងារ ផ្ទុយទៅវិញពួកនាងត្រូវរងនឹងអំពើហឹង្សា និងការសម្លាប់ជាច្រើន។

៧.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖សម្បូរករណីចាប់រំលោភសេពសន្ថវៈ។

៨.យេមែន៖ស្ត្រីរងនូវការចាប់រំលោភផ្លូវភេទ និងអំពើហឹង្សាច្រើន។

៩. នីហ្សេរីយ៉ា៖ ស្រ្តីក្នុងប្រទេសនេះត្រូវរស់នៅក្រោមសម្ពាធនៃវប្បធម៌ និងប្រពៃណីចាស់ៗ និងប្រឈមនឹងការជួញដូរច្រើនផងដែរ។

១០.សហរដ្ឋអាមេរិច៖ ដ្បិតតែប្រទេសនេះជាមហាអំណាចសេដ្ឋកិច្ច និងជឿនលឿនខ្លាំង តែស្ត្រីនៅក្នុងប្រទេសនេះក៏ទទួលរងនូវការបៀតបៀនផ្លូវភេទ និងរំលោភផ្លូវភេទច្រើនដែរ៕