កីឡាកររបស់អង់គ្លេសនឹងទទួលបានប្រាក់ 5 លានផោនបន្ថែមប្រសិនបើពួកគេឈ្នះពានបាល់ទាត់ពិភព World Cup ប៉ុន្តែវាមានចំនួនត្រឹមតែពាក់កណ្តាលប៉ុណ្ណោះដែលបែលហ្សិកទទួលបាន។

អង់គ្លេសនឹងត្រូវប៉ះជាមួយបែលហ្សិកនៅថ្ងៃព្រហស្បតិ៍ដេលជាការប្រកួតដណ្តើមចំណាក់ថ្នាក់លេខ១ក្នុងពូល G ប៉ុន្តែកីឡាករអង់គ្លេសដឹងថាពួកគេនឹងរកប្រាក់ចំណូលបានតិចជាងគូប្រជែងរបស់ពួកគេប្រសិនបើពួកគេលើកពានរង្វាន់នៅក្នុងទីក្រុងម៉ូស្គូនៅខែក្រោយនេះ។ តម្លៃ 5 លានផោនសម្រាប់ក្រុមរបស់លោក Gareth Southgate នឹងចែកឲកីឡាករចំនួន 217.000 ផោនក្នុង១នាក់។ ទោះជាយ៉ាងណាក៏ដោយកីឡាកររបស់បែលហ្ស៊ិកអាចរកប្រាក់ចំណូលបាន 400.000 ផោនក្នុងមួយប្រកួតសម្រាប់ការឈ្នះមួយប្រកួតដែលចំនួនទឹកប្រាក់សរុប 9.2 លានផោន។

ការឈានដល់វគ្គ 16 ក្រុមចុងក្រោយរបស់អង់គ្លេសនឹងទទួលបានប្រាក់បន្ថែម 1លានផោនដែលត្រូវបានចែករំលែកទៅកីឡាករចំនួន ២៣នាក់។ កីឡាកររបស់អង់គ្លេសនឹងមិនទទួលបានអ្វីឡើយបើសិនពួកគេបរាជ័យក្នុងការឈានដល់វគ្គជំរុះ។ គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន 1,5 លានផោនប្រសិនបើអង់គ្លេសអាចឈ្នះពាន World Cup នៅក្នុងប្រទេសរុស្សីខណៈដែលគ្រូបង្វឹករបស់ប្រទេសបែលហ្សិកលោក Roberto Martinez នឹងទទួលបាន 1 លានផោន។