លោក សៅ សុខា អគ្គមេបញ្ជាការ រង នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានប្រគល់ ថវិកា លើកទឹកចិត្ត សរុប ៣១ ០០០ ដុល្លារ ដល់ ក្រុមកីឡា
បាល់ទាត់ ជម្រើសជាតិ ជម្រើស អាយុ ក្រោម ១៨ ឆ្នាំ កម្ពុជា ។ ពិធី ប្រគល់ ត្រូវបាន រៀបចំ កាលពី យប់ ថ្ងៃទី ១៦ ខែសីហា នៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស
ពោលគឺ ភ្លាមៗ បន្ទាប់ពី U18 វិលត្រឡប់ ពី បេសកកម្ម វិញ ក្នុង ព្រឹត្តិការណ៍ AFF U18 Championship នៅ ក្រុង ហូជីមិញ ប្រទេស វៀតណាម ។
គ្រូបង្វឹក ជប៉ុន Gyotoku Koji បានបញ្ចប់ ត្រឹម ចំណាត់ថ្នាក់ លេខ ៤ ក្នុង ពូ ល B ប៉ុន្តែ ពួកគេ សម្រេចបាន កំណត់ត្រា ជា ប្រវត្តិសាស្ត្រ សម្រាប់ ក្រុម កម្ពុជា គ្រប់ កម្រិត អាយុ តាមរយៈ ការយក ឈ្នះ ក្រុម ថៃ និង វៀតណាម ។
បើ គិត ចាប់តាំងពី ក្រោយ សង្គ្រាម U18 ជា ក្រុម លើកដំបូង បំផុត ដែល ឈ្នះ ក្រុម នៃ ប្រទេសជិតខាង ទាំងពីរ សម្រាប់ ការប្រកួត ផ្លូវការ ។
U18 កម្ពុជា បាន ចាញ់ អូស្ត្រាលី ៥-១ ចាញ់ សិង្ហ បុរី ១-០ និង ចាញ់ ម៉ាឡេស៊ី ៣-០ ប៉ុន្តែ បាន យកឈ្នះ ថៃ ៤-៣ និង ឈ្នះ ម្ចាស់ផ្ទះ វៀតណាម ២-១ មុន ត្រឡប់ កម្ពុជា វិញ ។
យោងតាម ទំព័រ ហ្វេ ស ប៊ុ ក កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស (GRK News) កីឡាករ និង ក្រុមការងារ សរុប ចំនួន ៣១ នាក់ ដោយ ម្នាក់ ទទួល ប្រាក់រង្វាន់ លើក ចិត្ត ១០០០ ដុល្លារ អាមេរិក ពីស ម្តេច ហ៊ុន សែន និង ភរិយា ៕