ភ្នំពេញ៖ គ្មានអ្វីនឹងថ្លែង ពេលជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវគាប់ជួនពេលនោះមានសន្តិសុខកោះពេជ្រ២នាក់ បានជិះម៉ូតូមកបុកត្រូវជនជាតិចិនម្នាក់ ក៏កើតហិង្សាមួយកើតឡើង សាហាវដូច ក្នុងរឿងហុងកុងរវាង ជនជាតិចិន​មួយក្រុម វាយគ្នាជាមួយ សន្តិសុខកោះពេជ្រ បណ្ដាលឲ្យភាគីទាំងសង្ខាង របួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹងផងដែរ។

ហេតុការណ៍ហិង្សាដូចរឿងហុងកុងនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃពុធ​ ទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ “សៅដិន​ អ៊ិនធើណេសិនណល” (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ ជរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សូមទស្សនាវីដេអូខាងក្រោម៖