ភ្នំពេញ៖ ពុកម៉ែបងប្អូនប្រហែលជាស្គាល់ច្បាស់ហើយ អ្នកអង្គម្ចាស់ នរោត្តម “ជេនណា” ដែលធ្លាប់តែបង្ហាញព្រះកាយនៅលើវេទិកាឆាកតន្ត្រីធំៗ ជាពិសេសសម្លេងរបស់អ្នកអង្គម្ចាស់ នរោត្តម “ជេនណា”
ពិតជាពិរោះយ៉ាងរណ្តំ ដក់ជាប់ដួងចិត្តប្រជាជនកម្ពុជា ទោះជាអ្នកអង្គម្ចាស់ នរោត្តម “ជេនណា” មានព្រះកាយតូចក៏ពិតមែន តែមិនចាញ់រៀមច្បងដែលជាសិល្បករ សិល្បការិនីនោះឡើយ។
ប៉ុន្តែអ្វីដែលពុកម៉ែបងប្អូនកាន់តែច្បាស់ជាងនេះទៅទៀត អ្នកអង្គម្ចាស់ នរោត្តម “ជេនណា” នឹងបង្ហាញព្រះកាយជាមួយខ្សែភាពយន្តភាគបុរាណ រឿង “ទេពធីតា ព្កុលមាស” ដែលគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។
ព្រះនាងសម្តែងជាតួអង្គ នាងព្កុលមាស ដែលជាតួមួយរូបដែលទទួលការធ្វើបាបយ៉ាងខ្លាំង ពីម្តាយចិញ្ចឹម និង ប្អូនចិញ្ចឹមដ៏ឆ្នាស់ឆ្នើម គឺនាងឆោមផ្កា ដែលពួកគេទាំងពីរតែងតែឈ្នានីស វាយដំ ធ្វើបាបទៅលើព្រះនាងរហូត៕ mytvplus