ក្តៅគគុក! ចិនដែលជាម្ចាស់នំណុលធំរបស់អាមេរិច គំរាមអាមេរិកថា នឹងធ្វើឲ្យពលករ និងកសិករ រងទុក្ខធ្ងន់ ដោយសារតែរឿងដំឡើងពន្ធ

248
Spread the love

ប៉េកាំងៈ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យកើនឡើងកំដៅលើបញ្ហាពាណិជ្ជកម្មទ្វេភាគី ហើយបានព្រមានថា រាល់អត្ថប្រយោជន៍នានារបស់ក្រុមពលករអាមេរិក និងកសិករ នឹងរងនូវការឈឺចាប់ជាក់ជាមិនខានឡើយ។ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Gao Feng អ្នកនាំពាក្យមួយរូបមកពីក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិន ជឿជាក់ថា ការចរចាលើវិស័យពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកត្រូវបានដោះស្រាយដោយសន្តិវិធី ប៉ុន្តែដោយសារតែរដ្ឋាភិបាលអាមេរិកមានការផ្លាស់ប្តូរ និងមិនអាចប៉ាន់ស្មានត្រូវ។

កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមដំឡើងពន្ធនាំចូលដល់ទំនិញរបស់ចិន ដែលមានទឹកប្រាក់២០០ពាន់លានដុល្លារនៃពន្ធគយ១០ភាគរយ បើសិនណាជាក្រុងប៉េកាំង ធ្វើការសងសឹកប្រឆាំងនឹងការប្រកាសពីដំបូងរបស់គាត់ទេនោះ ដែលគោលដៅគឺមានទឹកប្រាក់៥០ពាន់លានដុល្លារ សម្រាប់ការនាំចូល ។  សហរដ្ឋអាមេរិក បានដាក់ការសង្ស័យទៅលើការលួចយកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក តែការចោទប្រកាន់ត្រូវបានក្រុងប៉េកាំងធ្វើការបដិសេធ៕

Facebook Comments