ភ្នំពេញ៖ ក្នុងស្ថានភាព​ស្រវឹង​បុរស​ជើង​ខ្លាំង​ម្នាក់​បាន​បើករថយន្ត​ខ្លួន​ម៉ាក​ហាយ​លែ​ន​ឌ័​រ ស្លាក​លេខ 2AF-9766 ទៅបុក​គូថ​រថយន្ត​ព្រូស​មួយគ្រឿង​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ នា​រាត្រី​ថ្ងៃទី​២៥ មិថុនា ២០១៨ នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​មហាជន​រស់នៅ​ម្តុំ​នោះ និង​អ្នក​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ ពិសេស​ក៏មាន​វត្តមាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ផងដែរ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ក្រោយពេល​បុក​ត្រូវ​រថយន្ត​ព្រូស​ហើយ ជនបង្ក​ហេតុ​រូបនេះ​ថែមទាំង​បាន​ដក​កាំភ្លើង​មក​ភ្ជង់ និង​គម្រាម​ទៅលើ​សមត្ថកិច្ច ខណៈដែល​សមត្ថកិច្ច​ម​ក​ធ្វើការ​សួរនាំ​ថែម​ទៀតផង​។ បន្ថែម​លើ​នេះ​ជនបង្ក​ក៏បាន​ព្យាយាម​បើករថយន្ត​រត់គេច​ពី​កន្លែងកើតហេតុ​ដោយ​មិន​ចង់​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​សហការ​ណ៍​តាម​ចាប់​ជននេះ​បាន​ភ្លាមៗ​ផងដែរ​។ ចំពោះ​អត្តសញ្ញាណ​ជនបង្ក​ជា​ម្ចាស់​រថយន្ត​ហាយ​លែ​ន​ឌ័​រ និង​ជនរងគ្រោះ​គេ​ពុំទាន់​បាន​ស្គាល់​នៅឡើយ ដោយ​កំពុង​តាមដាន​ចំណាត់ការ​របស់​សមត្ថ​កិច្ច​៕​