ភ្នំពេញ ៖ មិនមែនជា​រឿង​ប្លែក​នោះឡើយ​ខណៈ​ខារ៉ាអូខេ​នៅ​ផ្លូវ​២០០៤ តែង​បង្កើត​បញ្ហា​ឈឺក្បាល​វិលមុខ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ជារឿយ ដូច​ករណីនេះ​ដោយ​ម្ចាស់​ហាង​បាន​វាយ​ទៅលើ​មនុស្ស​៣​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល​។​

​ប្រភពពី​គណនី​ឈ្មោះ ប្លែក​ប្លែក បាន​រៀបរាប់ថា «karaoke 2004 ទៀតហើយ​គិតលុយ​មិន​ប្រក្រតី សួរនាំ​តវ៉ា​ច្រើន ម្ចាស់​ហាង​លើកគ្នា​វាយ​ប្រ៉ា​វ របួសធ្ងន់​២​នាក់ ស្រាល​ម្នាក់ នៅ​K.T.V រាត្រី សំណាងល្អ ផ្លូវ​២០០៤​យប់មិញ​នេះ​!!»​។ ស្របពេល​ឃើញ​មាន​បញ្ហា​តែង​កើតមាន​ជា​ញឹកញាប់​នៅ​ទីតាំង​ដដែល​បែបនេះ​មហាជន​ក៏បាន​លើកឡើងថា តើ​អាជ្ញាធរ​គួរ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ម្ចាស់​ហាង​ទាំងនោះ ដែល​តែងមាន​រឿងរ៉ាវ​ជាមួយ​ភ្ញៀវ​។

​ក្នុង​នោះគេ​ក៏បាន​ឃើញ​គណនី​ឈ្មោះ Pu They បាន​លើក​ថា ខារ៉ាអូខេ​នៅ​ផ្លូវ 2004​នឹង​លោក​ប៉ូលិស ត្រូវតែ​មើល​ការខុសត្រូវ​ផង​ហៅ​ម្ចាស់​ហាង​មក​ណែនាំ ពីព្រោះ​មានរឿង​ជាច្រើន​កើត​នៅទីនេះ ថ្ងៃមុន​ឈប់​ម៉ោង​ប្រហែល​10​យប់​ខ្ញុំ​ជិះ​មកលេង​ផ្ទះ​បងប្អូន​កាត់​ផ្លូវ​នឹង​ស្រាប់​តែមាន​ប្រុសៗ​3​នាក់ ស្ទាក់​ម៉ូតូ​ចាប់​អូស​អោយចូល​ខារ៉ាអូខេ​សំណាង​ខ្ញុំ​ប្រាប់ថា​អត់​ទេ​ផ្ទះ​ខ្ញុំ​នៅ​ជិត​កា​រ៉ា​ស់​សាំង​ស្តុ​ប​ខាងមុខនេះ​កុំ​អី​មិនដឹង​យ៉ាង​មិច​ទេ​ខ្ញុំ​»៕​