ផ្ញេីជូនអ្នកចូលចិត្តបែកស្លុយទាំងឡាយ ឆ្ងល់ទេហេតុអ្វីស្រុកខ្មែរសំបូររឿងក្តីចាប់រំលោភ ស្តាប់គាត់និយាយតិចមើលចាក់ដោតណាស់ ។ បែកស្លុយ ជាពាក្យមួយដែលពេញនិយមណាស់សព្វថ្ងៃ ទៅណាមកពីណាគឺឮតែពាក្យនេះមិនដាច់ពីត្រចៀកតែម្តង ចុះលោកអ្នកដែលឆ្ងល់ទេហេតុអ្វីមានពាក្យនេះឡើង? ក្នុងវចនានុក្រមដូចជាគ្មានពាក្យនេះទេ ចុះមានប្រភពមកពីណា? តោះចង់ដឹងកាន់តែច្បាស់អ្នកសាកមកស្តាប់នារីម្នាក់និយាយតិចមើល ក្រែងលោបានដឹងខ្លះ មិនត្រឹមតែប៉ុណ្ណោះកញ្ញាក៏បានប្រៀបធៀបរបៀបរបររស់នៅរបស់ប្រជាជនថៃនឹងខ្មែរយើងឲ្យយើងបានស្តាប់ដែរ តោះមកដឹងទាំងអស់គ្នា:

តាមរយះវីឌីអូនមួយនេះនារីម្នាក់នេះបាននិយាយរឿងជាច្រើនដូចជា: រឿងការលក់ដូររវៀងខ្មែរយើងនឹងថៃ អ្នកលក់នៅថៃមានទំនួលខុសត្រូវច្រើនជាងនៅខ្មែរយើង គឺរបស់ដែលល្អគេនឹងប្រាប់យើងថាល្អ ចំណែកឯរបស់មិនល្អគេស៊ូបោះចោលមិនលក់ឲ្យយើងទេ មិនដូចខ្មែរយើងទេ យកអាអន់បន្លំអាមិនល្អដាក់លក់បន្លំជាមួយគ្នាអ្នកទិញយកទៅហើយ សុទ្ធតែគ្រប់ទឹកហើយ។ នឹងរឿងតម្លៃម្ហូបអាហារផ្សេងៗពេលថ្ងៃបុណ្យទៀន នឹងថ្ងៃធម្មតា គាត់បាននិយាយថា នៅស្រុកថៃគេមានតែបញ្ចុះតម្លៃពេលថ្ងៃបុណ្យទាន ចំណែកឯស្រុកយើងវិញកាប់យកៗថ្ងៃបុណ្យទៀន តម្លៃឈ្នួលឡានក៏អញ្ចឹងដែរ គឺឡើងខ្លាំងតែម្តងថ្ងៃចូលឆ្នាំ។

នឹងពិសេសដែលកញ្ញាបាននិយាយនោះគឺប្រវត្តិនៃពាក្យស្លុយ កញ្ញាបានបន្តថា ស្លុយគឺជាពាក្យមួយដែលកញ្ញាស្អប់ខ្ពើបបំផុត ហើយឆ្ងល់ថាម្តេចបានបងប្អូនខ្មែរយើងនឹងចូលចិត្តយកមកប្រើប្រាស់ម្ល៉េះ វាជាពាក្យចេញមកពីពួកអ្នកជក់ថ្នាំ ពេលដែលវាបែកទៅវាក៏និយាយចេញពាក្យនេះឡើង។