គាត់ជួយមិនទាន់អស់ទេ​ មុននឹងបញ្ចប់បេសកកម្មនៅកម្ពុជា​ គាត់នឹងជួយបង្កើតតំបន់ទេសចរណ៍ថ្មីសំរាប់អ្នកចូលនិវត្តន៍នៅកម្ពុជាបន្ថែមទៀត

33
Spread the love

ឯកឧត្តម Hidehisa HORINOUCHI ជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលតែងតែចូលរួម​ចំណែកក្នុងការ​ជួយអភិវឌ្ឍន៍​កម្ពុជាតាមរយៈការជួយបង្កើតគម្រោងអភិវឌ្ឍន៍ជាច្រើន ក៏ប៉ុន្តែលោកនឹងត្រូវបញ្ចប់អាណាត្តិនាពេលឆាប់ៗនេះគឺ ប្រមាណ ២សប្ដាហ៍ខាងមុខនេះ។

ប៉ុន្តែទោះបីជា លោកជិតចូលនិវត្តន៍ ឬចូលនិវត្តន៍យ៉ាងណាក៏ដោយគឺជប៉ុននៅតែបន្តជួយជ្រុមជ្រែង​កម្ពុជាឱ្យកាន់តែមានការ​រីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះទេគាត់នឹងជួយបង្កើតតំបន់ទេសចរណ៍ថ្មី​សម្រាប់អ្នកចូលនិវត្តន៍​ខណៈ​ដែលឯកឧត្តម

ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។

ការស្នើនេះធ្វើឡើងតាមរយៈឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែល​ឯកឧត្តមអគ្គរាជទូតជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៩​ ដើម្បីជម្រាបលាជាចុងក្រោយ ក្រោយពេល​បំពេញ​បេសកកម្មនៅកម្ពុជាប្រមាណ ០៣ឆ្នាំ មកនេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ចសហ​ប្រតិ​បត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ

ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។

ដោយឡែក ចំនួនទេសចរជប៉ុន​ដែល​មកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើង​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ។​​​ឆ្នាំ២០១៨ មានចំនួនជាង ២១មុីននាក់ ក្នុងកំណើនជាង៣.៥% ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ​២០១៩​ កម្ពុជា​ទទួល​បានទេសចរជប៉ុនជាង ១០មុីននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះកាលឆ្នាំ២០១៨

កន្លងមក ក៏មានទេសច​រ​កម្ពុជា​​ជាង ២២.០០០នាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគ​ដោយ​ជប៉ុន​ចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។

ចំពោះសំណើទាំងនេះ ត្រូវបានឯកឧត្តម ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃ ទទួលយកទៅ​ជម្រាប​ប្រាប់​រដ្ឋា​ភិបាល​របស់លោកបន្ត។ ឯកឧត្តម​​​ឯកអគ្គរាជទូត​បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន​នៅតែបន្តកិច្ច​សហប្រតិបត្តិការ​ល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធ​ដ៏យូរអង្វែង៕​ Business Cambodia

 

Facebook Comments