
ភ្នំពេញ ៖ ស្រ្ដីម្នាក់ទើបឆ្លងទន្លេកូនខ្ចីបាន៨ខែ បានធ្វើដំណើរមកកាន់ស្នាក់ការនគរបាលប៉ុស្ដិ៍ចោមចៅ៣ក្នុងស្ថានភាពយំសស្រាក់
បន្ទាប់ពីប្ដីហេងស៊យរបស់យកនាងយកអង្រែបុកគ្រឿវាយធ្វើបាបបណ្ដាលឲ្យបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ហើយបានម្នីម្នារត់ទៅប្ដឹងនគរបាលឲ្យជួយអន្ដរាគមន៍
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយពីប្ដីវាយនៅបន្ទប់ផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ប្តីកំណាចមានឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត ស្រុកស្ទឹងត្រង់ កំពង់ចាម ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះ យាប់ ចិន្តា អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិសំរោង ឃុំបារាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ ។
តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា នាងស្រឡាញ់ យកគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ តែមានមេបាចាស់ទុំសងខាង ដឹងឮ អស់រយៈពេលជាង៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុទើប៨ខែ
កន្លង មិនដែលមានបញ្ហាក្នុងគ្រួសារទេ ទើបតែនៅពេលនេះ នៅយប់ថ្ងៃទី១១ ខែសីហា ម្សិលមិញ ប្តីបានចេញទៅខួបកំណើត គេ បាត់ពេញមួយយប់តែម្តង រហូតដល់វេលាម៉ោង៣ព្រឹក ថ្ងៃទី១២ នេះទើបវិលត្រឡប់មកបន្ទប់ជួលវិញ
នាងសួរនាំ ស្តីបន្ទោសរឿង ដើរផឹកសុីដាច់យប់ ទាក់សម្តីគ្នា កើតទំនាស់ជេរគ្នាទៅវិញទៅមក ឈានដល់លោកប្តី ប្រដាប់ដោយអង្រែបុកគ្រឿង វាយ ទាត់ ធាក់ យកកាំបិតរុញផ្ទប់ ក បណ្តាលឲ្យរងបួសធ្ងន់
បាក់ស្មាឆ្វេង រត់ទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ ។ តាមការពិនិត្យផ្ទាល់ស្ត្រីខាងលើរងរបួសធ្ងន់ ឆ្អឹងស្មាខាងឆ្វេង ។
សមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹងនារីរងគ្រោះហើយដែរកំពុងបន្ដនិតីវិធីហើយនៅពេលនេះ ៕