អ៊ឹម ជីវ៉ា ស្ទើរមិនចង់ជឿនឹងភ្នែកថា Dj អាលីយ៉ា ធ្លាក់ខ្លួនឈឺសួតធ្ងន់ធ្ងរ ស្គមស្គាំងមើលសឹងតែមិនស្គាល់

42
Spread the love

DJ អាលីយ៉ា ធ្លាប់តែលេចមុខមានឈ្មោះល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយពីបាត់មុខជាច្រើនឆ្នាំមកនោះ នាពេលថ្មីៗនេះមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ DJ អាលីយ៉ា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតចូលពេទ្យសង្គ្រោះបន្ទាន់។ យ៉ាងណាមិញនៅថ្ងៃនេះលោក អ៊ឹម ជីវ៉ា បានធ្វើការចុះសួរសុខទុក្ខ  DJ អាលីយ៉ា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រមទាំងលាន់មាត់ថាខ្លួនមិនចង់ជឿថា Dj អាលីយ៉ា ធ្លាក់ខ្លួនឈឺសួតធ្ងន់ធ្ងរ ស្គមស្គាំងមើលសឹងតែមិនស្គាល់ ហើយគ្មានសាច់ញាតិមកមើលថែរក្សាទៀត។

ដោយលោក អ៊ឹម ជីវ៉ា បានសរសេរថា៖ “យប់នេះមកមើលសិល្បការិនី Dj អាលីយ៉ា សង្រ្គោះន្ទាន់ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើរតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លេកស្លាំងខ្លាំងណាស់សូម្បី តែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរព្រោះក្នងនាមសិល្បករដូចគ្នាត្រូវចេះជួយគ្នាក្នងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលជួយព្យាបាល Dj អាលីយ៉ា មិនយកថវិការ។ ខ្ញុំមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តធ្វើមេចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។ ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

 

Facebook Comments