តារាម៉ូដែលស្រស់ស្អាតមួយរូប វ័យ ១៩ ឆ្នាំ អាចប្រឈមនឹងការជាប់ពន្ធនាគារ ពីបទឃោសនាការចាក់បាល់ខុសច្បាប់។ នាង Jessie Vard ជាតារាម៉ូដែលដែលផ្លាស់មករស់នៅប្រទេសថៃតាំងពីក្មេង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប ត្រូវបានកោះហៅជាមួយនឹងតារាម៉ូដែល ៤ រូបផ្សេងទៀតកាលពីម្សិលមិញនេះ ដែលកំពុងរងពិន័យធ្ងន់បំផុត ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ រឺទោសស្រាលបំផុតអាចជាការពិន័យប្រាក់ចំនួន ១០០០បាត ដោយសារតែរូបនាងបានធ្វើការថតរូបបង្ហោះទៅលើបណ្ដាញសង្គម ឃោសនាល្បែងចាក់បាល់មួយនៅលើទូរស័ព្ទ។
នាង Jessie Vard បានសារភាពចំពោះប៉ូលីសថា​ រូបនាងពិតជាមិនបានដឹងថា ការធ្វើបែបនេះខុសនឹងច្បាប់ឡើយ។ ជាមួយគ្នានេះនាងក៏បានធ្វើការសុំអភ័យទោស និងផ្តាំទៅគ្រប់គ្នាកុំឲ្យធ្វើដូចនាងទៀត។ យ៉ាងណាមិញ ខណៈពេលនេះយើងនៅមិនទាន់ដឹងពីចំណាត់ការច្បាស់នៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បើតាមសម្ដីរបស់មន្ត្រីប៉ូលីសរបស់ថៃបានបញ្ជាក់ថា ថៃមិនអនុញ្ញាតិ ឲ្យតារា រឺបុគ្គលល្បីណាមួយក្នុងបណ្ដាញសង្គម បង្ហោះ រឺធ្វើការឃោសនាល្បែងចាក់បាល់ឡើយ។ ទន្ទឹមនឹងការឃាត់ខ្លួននេះ ក៏មានការឃាត់ខ្លួនចំពោះតារាល្បីៗ ផ្សេងៗ ជាច្រើនរូបទៀតដែលបានធ្វើខុសច្បាប់ផងដែរ៕