វា ជា រឿង គួរ ឲ្យ កត់សម្គាល់ មួយ ក្នុង ចំណង ការទូត ដែល នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក មហា ធៀ មហាម៉ាត់ (Mahathir Mohamad) បាន បើកឡាន ដោយផ្ទាល់ ជូន ភ្ញៀវ ពិសេស គឺ លោក ប្រធានាធិបតី ឥណ្ឌូណេស៊ី ចូ កូ វី ដូ ដូ (Joko Widodo) ដែល បាន មាន វត្តមាន បំពេញ ទស្សនកិច្ច ផ្លូវការ នៅក្នុង ទឹកដី ម៉ាឡេស៊ី ។
តាមរយៈ គណនី Twitter ផ្លូវការ នៅ ថ្ងៃ ៩ សីហា កន្លងទៅនេះ លោក ប្រធានាធិបតី Joko Widodo បាន បង្ហោះ រូបភាព ជាមួយនឹង សារ ខ្លី មួយ យ៉ាង ដូច្នេះ ថា ៖« គឺជា រឿង ដ៏ មាន កិត្តិយស នា រសៀល ថ្ងៃ សុក្រ អំឡុងពេល ទស្សនកិច្ច នៅ ម៉ាឡេស៊ី លោកនាយក រដ្ឋមន្ត្រី មហា ធៀ បាន បើកឡាន ជូន ខ្ញុំ ពី កន្លែង ដែល យើង ប្រជុំ ទៅកាន់ កន្លែង ទទួលទាន អាហារ ពេល ល្ងាច នៅក្នុង ក្រុង Putrajaya » ។
តាមពិតទៅ នេះ មិនមែនជា លើកដំបូង ឡើយ ដែល ប្រមុខ ដឹកនាំ ប្រទេស ទាំងពីរ ធ្វើដំណើរ រួមគ្នា ក្នុងនាម ជា អ្នកបើកបរ និង ភ្ញៀវ ។ តាម ការចុះផ្សាយ របស់ សារព័ត៌មាន ឥណ្ឌូណេស៊ី Jakarta Post កាលពី ឆ្នាំ
២០១៥ លោកនាយក រដ្ឋមន្ត្រី មហា ធៀ ក៏បាន បើកឡាន ជូន លោក ប្រធានាធិបតី ចូ កូ ក្នុង កម្មវិធី ប្រកួតប្រជែង សាកល្បង មួយ នៅ ម៉ាឡេស៊ី ដែល ពេលនោះ ផងដែរ លោក ចូ កូ បាន អះអាងថា លោក មហា ធៀ បាន បើក ក្នុង ល្បឿន ១៨០ គីឡូ ម៉ែត ក្នុង មួយ ម៉ោង ។
គួរ ជម្រាប ថា ប្រធានាធិបតី ចូ កូ បាន បំពេញ ទស្សនកិច្ច ផ្លូវការ ទៅកាន់ ម៉ាឡេស៊ី រយៈពេល ពីរ ថ្ងៃ ដោយ វត្តមាន របស់លោក ប្រធានាធិបតី នៅ ទីនោះ មាន គោលដៅ ជជែក ជាមួយនឹង មេដឹកនាំ ម៉ាឡេស៊ី លើ របៀបវារៈ ធំ ពីរ រួមមាន ពង្រឹង ការអប់រំ សម្រាប់ កុមារ ឥណ្ឌូណេស៊ី ដែល កំពុង រស់នៅ ម៉ាឡេស៊ី និង ការកំណត់ ព្រំដែន ប្រទេស ទាំងពីរ ។
ជា រឿង ដែល គួរ ឲ្យ ចាប់អារម្មណ៍ នោះ ការបើក ឡាន ដោយផ្ទាល់ របស់ មេដឹកនាំ វ័យ ជាង ៩០ របស់ ម៉ាឡេស៊ី ជូន មេដឹកនាំ ឥណ្ឌូណេស៊ី ក៏ ជា ផ្នែក មួយ នៃ គោលនយោបាយ ការទូត ប្រទេស ទាំងពីរ ។
នៅ ចុងឆ្នាំ ២០១៨ កន្លងទៅ រដ្ឋាភិបាល ប្រទេស ទាំងពីរ បាន ចុះហត្ថលេខា ជា ផ្លូវការ លើ អនុស្សារណ យោគយល់ ក្នុង ការផលិត រថយន្ត ប្រចាំ តំបន់ អាស៊ាន ដែលជា កិច្ចសហប្រតិបត្តិការ មួយ ក្នុងការ ពង្រឹងកម្លាំង ការងារ រោងចក្រ រថយន្ត ស្វ័យប្រវត្តិ និង សង្វាក់ នៃ ការផ្គត់ផ្គង់ ដែលមាន វត្ថុធាតុដើម នៅក្នុង តំបន់ ក៏ដូចជា បង្កើត ម៉ាក រថយន្ត ថ្មី សម្រាប់ តំបន់ ទៀតផង ៕