ផ្អើលFanពេញហ្វេសប៊ូក live វីដេអូម្តងៗ ចោម ច័ន្ទ នាំប្អូនស្រី តែងខ្លួនស៊ិចស៊ីក្នុងឯកសណ្ឋានប៉ូលីស នារីអូតេស ប្លែកភ្នែកហ្មង

560
Spread the love
  • 1
    Share

អ្នកនាង ចោម ច័ន្ទ  ដែលតែងតែបង្ហាញរូបសម្រស់របស់ខ្លួនមិនឲ្យចាញ់តារាស្រីផ្សេងទៀតដែរ អ្នកនាងកំពុងទទួលជោគជ័យជាមួយនឹងការរកសុីមុខជំនួញ និងជាពិសេសកូនស្រីរបស់អ្នកនាង គឺនាងល្អហួស កំពុងក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកលេងបណ្តាញសង្គម រហូតដល់មានស្ថានីយទូរទស្សន៍អញ្ជើញទៅថតថែមទៀតផង។
បើនិយាយពីជីវភាពនៃការរស់នៅរបស់អ្នកនាង ចោម ច័ន្ទ វិញនោះគឺសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀងផង ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង បានលួចច្រណែននឹងភ័ព្វសំណាង បែបនេះណាស់។ យ៉ាងណាមិញមួយរយៈចុងក្រោយនេះគេតែងតែសង្កេតឃើញ ចោម ច័ន្ទ និងប្អូនស្រី នៅពេលដែល live វីដេអូផ្សព្វផ្សាយផលិតផល និងជជែកលេងជាមួយនឹងអ្នកគាំទ្រ អ្នកទាំងពីរនិយមតុបតែងខ្លួន បែបជាឯកសណ្ឋានប៉ូលីស, នារីអូតេស បែបស៊ិចស៊ីជាដើម ធ្វើឲ្យមហាជនលាន់មាត់ភ្ញាក់ផ្អើល កោតសរសើរថាស្អាតគ្រប់ៗគ្នា៕

Facebook Comments