ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមកោះហៅអ្នកដឹកនាំ និងតារាសម្តែង ក្នុងបទចម្រៀង “ស្រីមុខលុយ” របស់ផលិតកម្មសាស្តា ដែលបកស្រាយដោយលោក ឈិន ធារ៉ាដេត ក្រោយត្រូវបានមហាជនជាច្រើនបានការរិះគន់ចំពោះកាយវិការសម្តែងក្នុង MV ដោយបង្ហាញពីការសម្តែង ឈុតឆាកស្នេហានៅលើគ្រែ រវាងតារាសម្តែងលោក សុវណ្ណ ចាន់រត្តនា និងកញ្ញា វ៉ាន់ វល័ក្ខ បានថើបគ្នាយ៉ាងស្រើបស្រាលពិតៗមិនមានការកាត់តអ្វីឡើយ ។
យោងតាមការលើកឡើងពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នេះជាសំណើរបានធ្វើរួចរាល់ហើយ នៅតែរង់ចាំការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រសិនបើមានការសម្រេច ក្រសួងនឹងចេញសេចក្តីប្រកាសកោះអញ្ជើញអ្នកដឹកនាំ និងតារាសម្តែង ក្នុងបទចម្រៀង “ស្រីមុខលុយ” យកមកអប់រំជាបន្ទាន់៕