ឥណ្ឌូនេស៊ី៖ វីដេអូមួយត្រូវបានបណ្តាញសង្គម ហើយក៏មានការចែកចាយច្រើនតៗគ្នា ជាមួយការបង្ហាញអារម្មណ៍ដ៏​ក្រៀ​​មក្រមនិងសោកស្តាយថា ហ៊ឺអីក៏ស៊យជាន់លើទុក្ខមែន ហែរសពម្តាយឡើងទៅបូជា បែរជាបាក់ជណ្តើរ ធ្លា​ក់ម​ឈូ​​​សតម្កល់សពម្តាយមកសង្កក់កូនស្លាប់ម្នាក់ទៀតមួយរំពេច។
ក្នុងវីដេអូហែរសព ដែលត្រូវបានប្រភពទម្លាយថា មានប្រភពមកពីប្រជាជនប្រទេសឥណ្ឌូនេស៊ី ដែលគ្រួសារមួយ មា​នម្តាយចាស់និងបានស្លាប់ ហើយកូនចៅសាច់ញាតិក៏បានរៀបចំធ្វើបុណ្យតាមប្រពៃណី ពេលនេះក៏ត្រូវហែរសព​ឡើ​​ងលើមេនទីតម្កល់សពបូជា ក្នុងរូបភាពដ៏អូរអ ស្រាប់តែត្រូវបាក់ជណ្តើរ បណ្តាលមនុស្សជាច្រើន ដែលនាំគ្នាលី​សែ​ងទួលទ្រមឈូសធ្លាក់មកក្រោម ហើយមឈូសក៏ធ្លាក់ម ជាមួយទួញទ្រហោយំជាថ្មី ក្នុងក្តីទុក្ខដ៏ក្រៀមក្រម ខណៈសមាជិកគ្រួសារដែលមានសុខភាពល្អ បែរបាត់បង់ជីវិត មិន​ទាន់ទាន់បានបូជាសពម្តាយផងនោះ ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបង្ហាញបន្ថែមថា «រឿងគួរឲ្យរន្ធត់តក់ស្លុត និ​ងសង្វេគពន់ពេកចំពោះគ្រួសារមួយនេះបានផ្ដាច់ជីវិតកូនប្រុសមួយរូបអំឡុងពេលពិធីបុណ្យសពម្ដាយដោយសារការធ្វេសប្រហែស»។