ស្វាយ​រៀង​៖​ រឿងតូចតាចក៏អាចក្លាយជារឿងធំបានដែរ ព្រោះតែកំហឹងទល់កំហល់ យុវជនអាយុ ១៨ឆ្នាំ បានទាញដែកជ្រុងវាយសំពងបុរសជនជាតិម៉ាឡេស៊ី ប្រកាច់ស្លាបក្នុងថ្លុកឈាមកាលពីរំលងអាធ្រាត្រថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយសាររឿងដណ្តឹងកន្លែងគ្នាដេក។

នៅពេលសមត្ថកិច្ចនាំទៅសាកសួរ ជនសង័្សយបានឆ្លើយសារភាពថា «ខ្ញុំពិតជាបានសម្លាប់ជនរងគ្រោះប្រាកដ​មែន ព្រោះតែជនរងគ្រោះជាតិម៉ាឡេស៊ីអាយុ ៦៣ឆ្នាំ មកដណ្តើមកន្លែងខ្ញុំដេក ទើបធ្វើឲ្យខ្ញុំខឹង ទប់កំហឹងមិនបាន ក៏ទាញដែកជ្រុងវាយក្បាលជនរងគ្រោះស្លាប់តែម្ដងទៅ»។