ថ្ងៃនេះ ខ្ញុំចេញពីសាលាម៉ោង​ 8:30យប់, ពេលជិះឆ្លងស្តុបតម្រង់មកផ្ទះ មានអាយួនមួយនោះជិះអាស៊ុយការេ​ ជិះមកជិតៗ​ ហើយសួរខ្ញុំថាជិះមានមើលក្រោយអត់។​ ហេតុតែមិនយល់ថាវានិយាយអ្វី ក៏ឈប់ម៉ូតូ​(នៅផ្លូវកម្ពុជាក្រោម) ហើយមើលមុខវាក៏សួរថា​​ បងនិយាយអី ញុំមិនយល់។​

វាថាខ្ញុំជិះប៉ះម៉ូតូវាធ្វើឲ្យខូចស្នាមម៉ូតូវាអីឯណាទាំងដែលម៉ូតូវាកញ្ចាស់ស្រាប់។​ ខ្ញុំមិនដឹងថាវាកុហកទេ​ ក៏សួរវាថា​វាដួលមិនមែន​ តែតាមពិតខ្ញុំមិនបានលឺសម្លេងអីទេ។​ វាអះអាងថាវាដួលហើយ​ឲ្យខ្ញុំចុះពីម៉ូតូទៅមើលម៉ូតូវា តែខ្ញុំមិនចុះដាច់ខាត។​

វាថាខ្ញុំឬក ហើយពោលពាក្យគំរាមថាទៅប៉ុស្ដ៍ប៉ូលីស​ហើយឲ្យខ្ញុំតេហៅប៉ាខ្ញុំរហូត ដោយហេតុថាយប់ហើយក៏មិនចង់មានរឿងច្រើន​ ខ្ញុំក៏និយាយសុំទោសទៅបើថាខ្ញុំប៉ះ។ វាឃើញខ្ញុំចឹង​ កាន់តែបានចិត្ត​ វាឲ្យខ្ញុំគិតគូលុយឲ្យវាតិចតួច​ ខ្ញុំក៏ថាខ្ញុំអត់លុយទេ។​ ហើយវាខឹងនិយាយពាក្យគំរាមកំហែងថែមសុទ្ធតែជិះបុកម៉ូតូខ្ញុំវិញហើយសងលុយខ្ញុំអីណា។ ដោយហេតុថាខឹងពេក​ ហើយវាទារឲ្យសង ខ្ញុំក៏ចាប់ផ្ដើមសង្ស័យ​(លើកទី1 ដែលជួបចឹង) ខ្ញុំក៏និយាយថា​ឲ្យវាបុកម៉ូតូខ្ញុំវិញទៅ

ព្រោះខ្ញុំគ្មានលុយឲ្យវាទេ(ដាច់ខាតអត់ដករបស់ចេញពីកាតាបទេ)។​ វានៅតែនិយាយទារឲ្យខ្ញុំសងវា​ ដោយសារតែកាន់តែខឹងនិងសង្ស័យខ្លាំង​​ ខ្ញុំក៏ថាឲ្យទៅដោះស្រាយជាមួួយប៉ូលីសហើយខ្ញុំក៏ជិះលឿនចេញពីវា។​​ វាជិះតាមហើយវាខឹងខ្ញុំខ្លាំងដែលទារលុយមិនបាន។​ ដល់ឈប់ស្តុបណានជីង​ ខ្ញុំជិះទៅជិតអ្នកផ្សេង​ ហើយវារកឲ្យខ្ញុំជិះទៅប៉ុស្ដ៍ប៉ូលីសម៉ែវានៅឯណា​ទេ។​ ខ្ញុំថាអត់។​

ខ្ញុំថានៅខាងមុខ​មានប៉ុស្ដ៍ទៅដោះស្រាយហ្នឹងទៅ វាខឹងធ្វើអ្វីមិនបាន​ ព្រោះជុំវិញសុទ្ធតែមនុស្សណាមួយខ្ញុំនិយាយលឺៗផង វាក៏យកសោរម៉ូតូវាវាយលើកុងទ័រម៉ូតូខ្ញុំ តែអត់មានបែកអីទេ។​ ខ្ញុំមើលមុខវា​ ហើយដល់ស្តុបខៀវ ខ្ញុំក៏ជិះទៅ។ ពេលមើលកញ្ចក់ក្រោយ​ អាគេបាញ់ហ្នឹងអត់មកតាមទេ។​ ខ្ញុំមកដល់ប៉ុស្ដ៍ជិតផ្ទះ ខ្ញុំ​ក៏ឈប់មើលវា​ វាអត់មកតាមទេ​ កាន់តែធ្វើឲ្យខ្ញុំកាន់តែច្បាស់ថាវាឆបោក។​
ពេលដល់ផ្ទះ ខ្ញុំក៏ប្រាប់ប៉ា​ គាត់សួរថាម៉េចមិនតេហៅគាត់​ ម៉េចឲ្យវាគំរាមបានចឹង។​ គាត់ប្រាប់ថាថ្ងៃក្រោយបើជួបចឹង
-កុំឈប់ម៉ូតូនិយាយជាមួយវាឲ្យសោះ​ បើយើងច្បាស់ថាមិនបានខុសអី
-ជិះទៅរកប៉ុស្ដ៍ប៉ូលីសដែលនៅជិតឬកន្លែងមានមនុស្សច្រើន

រឿងជាច្រើនអាចកើតឡើងពេលដែលឈប់ម៉ូតូនិយាយ
-វាអាចកញ្ឆក់ម៉ូតូជិះបាន​​
-បើដកទូរស័ព្ទតេទៅប៉ា អាចឆក់ទៀត​​ សំណាងដែរខ្ញុំមិនដកឥវ៉ាន់អីពីកាតាប
Ref: Srey Nich