ល្បីថា iPhone ចេញថ្មីដល់ទៅ ៣ ម៉ូឌែលអីណោះ

72
Spread the love

រូបភាពបែកធ្លាយថ្មីដែលទទួលបានពីក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរស័ព្ទ Olixar មានបង្ហាញយ៉ាងច្បាស់នូវត្រកូល iPhone ថ្មីឆ្នាំ2018 ដែលរូបបញ្ចូលទាំងម៉ូដែលទំហំអេក្រង់ 6.1អ៊ីញផងដែរ។ ដោយឡែក តាមរយៈរូបភាពយើងអាចសង្កេតឃើញយ៉ាងច្បាស់ថាម៉ូដែលកណ្ដាលគេគឺសល់គែមលើក្រោមច្រើន ជាមួយនឹងអេក្រង់ប្រភេទ LCD។

[ngg_images source=”galleries” container_ids=”5″ display_type=”photocrati-nextgen_basic_slideshow” gallery_width=”600″ gallery_height=”400″ cycle_effect=”fade” cycle_interval=”10″ show_thumbnail_link=”1″ thumbnail_link_text=”[Show thumbnails]” returns=”included” maximum_entity_count=”500″]

ស្របពេលជាមួយគ្នានេះដែរ ម៉ូដែលដែលមានទំហំអេក្រង់ 6.1អ៊ីញក៏អាចនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ LCD ដែរ ព្រោះមានតម្លៃធូរថ្លៃ។ ថ្វីបើពាក្យចចាមអារាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Apple នឹងបំពាក់អេក្រង់ប្រភេទ OLED សម្រាប់ម៉ូដែល iPhone ទាំង3 មែនពិត ប៉ុន្ដែមានមនុស្សជាច្រើនយល់ឃើញថា ក្រុមហ៊ុននឹងនៅតែបន្ដការប្រើប្រាស់អេក្រង់ LCD ដដែលដើម្បីឲ្យតម្លៃមានសភាពទាប និងសមរម្យ។

សម្រាប់ពីរម៉ូដែលផ្សេងទៀតដែលនៅសងខាង គឺមានសភាពលាតសន្ធឹងស្អាតពេញផ្ទៃខាងមុខដូចគ្នាទៅនឹង iPhone X ឆ្នាំ2017 ដែរ។ យោងតាមការលើកឡើងពីមុន បាននិយាយថា ម៉ូដែលទាំងពីរគឺមានទំហំអេក្រង់ 5.8អ៊ីញសម្រាប់អាតូច និង 6.5អ៊ីញសម្រាប់អាធំ។ លើសពីនេះទៅទៀត ម៉ូដែលទាំងពីរនេះដែរ ត្រូវបានគេជឿថានឹងបំពាក់អេក្រង់ប្រភេទ OLED ឯតម្លៃវិញក៏ខ្ពស់ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សម្រាប់ម៉ូដែលទំហំអេក្រង់ 6.5អ៊ីញត្រូវបានគេជឿថានឹងមានកាមេរ៉ាក្រោយដល់ទៅ3 ឯណោះ ជាមួយនឹងបច្ចេកវិទ្យា AR ផងដែរ។

Facebook Comments