ខ្មែរស្រឡាញ់ខ្មែរ! ជួយបោះឆ្នោតគាំទ្រឲ្យខ្មែរបានឈ្នះផង! យុវជនខ្មែរមួយរូបច្នៃឈុតកិន្នរស្អាតប្លែកភ្នែក យកទៅដាក់ប្រកួតលើឆាកអន្តរជាតិ

569
www.i-111.com
Spread the love

កម្មវិធីប្រកួតប្រជែងស្នាដៃឯកច្នៃម៉ូត ពានរង្វាន់ Edible Fashion Awards តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យយុវជនដែលមានទេពកោសល្យ បានបញ្ចេញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។ ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅប្រទេសញូសែឡេន ដោយមានការចូលរួមបេក្ខភាពចំនួន ៤៧រូប មកពីប្រទេសផ្សេងៗ គ្នា ដោយមួយក្នុងចំណោមនោះ ក៏មានជនជាតិខ្មែរយើងផងដែរ។
ជាក់ស្ដែង បេក្ខភាពជនជាតិខ្មែរ បានជ្រើសរើសច្នៃឈុត កិន្នរ យ៉ាងស្រស់ស្អាតប្លែកភ្នែកទៅប្រកួតលើឆាកអន្តរជាតិ ។ ការប្រកួតនេះគឺពឹងផ្អែកទៅលើការដាក់ពិន្ទុស្នាដៃ និងចំនួននៃការចុច Like បេះដូងលើរូបណាមួយដែលយើងពេញចិត្ត លើទំព័រហ្វេសប៊ុកផេក Edible Fashion Award 2018 ។ ការបោះឆ្នោតនឹងបញ្ចប់នៅវេលាម៉ោង ៥ល្ងាច ថ្ងៃអាទិត្យ ទី ២៤ ខែមិថុនាខាងមុខនេះ ។ ហេតុនេះសង្ឃឹមថា បងប្អូនគ្រប់គ្នានាំគ្នាជួយគាំទ្រ និងធ្វើការបោះឆ្នោតដល់ស្នាដៃច្នៃម៉ូតឈុតកិន្នរ ដែលជារបស់កូនខ្មែរឲ្យបានទាំងអស់គ្នា៕





Facebook Comments