នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៩ នេះ រូបសំណាកនាងគង្ហីង ថ្មី ត្រូវបានធ្វើពិធីក្រុងពាលី ដើម្បីតម្កល់នៅកន្លែងថ្មី ។ នេះបើតាមទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ។
រូបសំណាក់នាងគង្ហីងចាស់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីរំកិល ប្ដូរទីតាំងដើម្បីសាងសង់ស្ពានអាកាសថ្មើរជើង ។ នៅពេលនេះដែររូបសំណាក់នាងគង្ហីងថ្មី ក៏បានកសាងរួចរាល់ ស្របពេលបដែលកន្លែងតម្កល់ថ្មី ក៏បានសាងសង់រួចរាល់ដូចគ្នា ។
ទើបនៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ ថែរក្សាបងប្អូនប្រជាជនខ្មែរទូទាំងមហានគរ ៕ ប្រជាប្រិយ