មហាហួសចិត្ត! ឃើញកូនកំពុងប្រតាយប្រតប់គ្នាជាមួយមិត្តរួមថ្នាក់មិនជួយឃាត់ បែរជាហុចកាំបិត និងប្រាប់ឲ្យកូនចាក់គេទៅវិញ (មានវីដេអូ)

98
Spread the love

ប្រេស៊ីល ៖ វីដេអូដ៏គួរឲ្យរន្ធត់មួយដែលបង្ហាញឲ្យឃើញពីស្ត្រីជាម្ដាយឈរមើលកូនស្រីខ្លួនប្រើកាំបិតចាក់សិស្សរួមសាលាខណៈពេលកំពុងឈ្លោះប្រតាយប្រតប់គ្នាត្រូវបានគេចែករំលែកកក្រើកពេញបណ្ដាញសង្គម។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៦ ខែ មិថុនា អ្វីដែលធ្វើឲ្យមានការហួសចិត្តខ្លាំងបំផុត គឺស្ត្រីរូបនោះមិនត្រឹមតែមិនជួយឃាត់ប៉ុណ្ណោះទេ ប៉ុន្តែបែរជាស្រែកប្រាប់ជំរុញឲ្យកូនស្រីចាក់ដៃគូជម្លោះរបស់គេជាច្រើនកាំបិតទៅវិញ។ យោងតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ស្ត្រីជាម្ដាយបានប្រគល់កូនកាំបិតទៅឲ្យកូនលាក់ទុកក្នុងហោប៉ាវ នៅមុនពេលវាយតប់គ្នាជាមួយមិត្តនាង។

វីដេអូឃ្លីបនេះត្រូវបានថតនៅបរិវេណខាងក្រៅសាលាមួយកន្លែងក្នុងប្រទេសប្រេស៊ីល។ ក្មេងស្រីដែលរងរបួសវ័យ ១៣ ឆ្នាំ ទទួលរងរបួសរយះជាច្រើនកន្លែងនៅត្រង់មុខ ដៃ ប្រអប់ដៃ និងទ្រូង។ ក្រោយមកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលប៉ូលីសចាប់ផ្ដើមធ្វើការស៊ើបលើហេតុការណ៍នេះ។ចំណែកឯក្មេងស្រីដែលមានកាំបិត គឺមានវ័យ ១៤ ឆ្នាំ ហើយទទួលរងរបួសស្រាលប៉ុណ្ណោះបន្ទាប់ពីជម្លោះ។

តាមពិតទៅក្មេងស្រីទាំង ២ ជាមិត្តល្អនឹងគ្នា ប៉ុន្តែដោយសារតែទាស់ពាក្យសម្ដីគ្នារឿងវីដេអូឃ្លីបមួយលើបណ្ដាញសង្គមទើបឈានដល់ការវាយតប់គ្នាសាហាវបែបនេះ។ ក្រោយពីជម្លោះបានបញ្ចប់ ស្ត្រីជាម្ដាយ និងកូនស្រីក៏គេចខ្លួនបាត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប៉ូលីសកំពុងធ្វើការតាមស្វែងរកម្ដាយកូនអ្នកទាំងពីរ ខណៈដែលស្ត្រីជាម្ដាយនឹងត្រូវប្រឈមការចោទប្រកាន់ពីបទសមគំនិតក្នុងការប៉ុនប៉ងឃាតកម្ម៕

សូមទស្សនាវីដេអូខាងក្រោម៖

 

Facebook Comments