ខ្អាំងបាត់! តីតចៅសង្កាត់ ពន្សាំង ស៊ីដាច់លុយគួកជេ ហើយយកអ្នកកាសែតមកកាង បង្កើតព័ត៌មានក្លែងក្លាយ តេទាលុយអធិការរងខណ្ឌ៧មករា ៣០០ដុល្លារ

102
Spread the love
  • 35
    Shares

លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ត្រូវបានក្រុមអ្នកកាសែតឈ្មោះកូនខ្មែរ ដែលចុះផ្សាយរឿងអតីតចៅសង្កាត់ពន្សាំង ថាត្រូវបានលោកប្រើប្រាស់ហឹង្សារនោះបានតេទាលុយ៣០០ដុល្លារ ជាថ្នូរធ្វើព័ត៌មានបកស្រាយអោយវិញ ប៉ុន្តែត្រូវបានលោកបដិសេធ។ អធិការរងរូបនេះបានបន្តអោយដឹងទៀតថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោក និងបងប្រុស​ម្នាក់ទៀត ឈ្មោះ យី សុខជា បានទៅសាកសួរអ្នកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំងពី រឿង​កំរៃជើងសារ បាននាំគេទៅទិញដីរបស់អ្នកស្រី ឌី សារៀម ប៉ុន្តែត្រូវបានអ្នកស្រី ឌី សារៀម បដិសេធ ហើយក៍នាំគ្នាទៅសាលាសង្កាត់ពន្សាំងដើម្បីអោយអាជ្ញាធរជួយដោះស្រាយ។

លុះទៅដល់សាលាសង្កាត់ពន្សាំងអ្នកស្រី ឌី សារៀម បានយកទូរស័ព្ទដៃថតរូបលោក ហើយនិយាយថានឹងយកទៅអោយអ្នកកាសែតចុះផ្សាយ ភ្លាមៗលោកបានអោយអ្នកស្រី ឌី សារៀម លុបរូបចោលតែអ្នកស្រី ឌី សារៀម មិនលុបចោលក៍កើតរឿងដណ្តើមទូរស័ព្ទគ្នា ស្រាប់តែអ្នកស្រី ឌី សារៀម ចោទថាលោកប្រើប្រាស់ហឹង្សាទៅវិញ។ គួរបញ្ជាក់ផងដែរថា បើតាមការអោយដឹងពីអ្នកភូមិរស់នៅក្បែរអ្នកស្រី ឌី សារៀម គឺបានប្រាប់ថា អតីតចៅសង្កាត់រូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ ហើយយកលេសបាក់ដៃ តាំងពីថ្ងៃជួបគ្រោះថ្នាក់ចរាចរណ៍ រត់ទៅរកអ្នកកាសែតឈ្មោះកូនខ្មែរ អោយជួយកាងបង្កើតព័ត៌មានក្លែងក្លាយ ហើយអ្នកកាសែតមួយក្រុមនោះ តេមកទាលុយ៣០០ដុល្លារពីលោក អ៊ូ ពៅ ជាថ្នូរកែសម្រួលព័ត៌មានឡើងវិញ តែត្រូវលោកបដិសេធ៕

Facebook Comments