ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលេីផ្ទៃប្រទេស និងជា ប្រធានគណៈកម្មការជាតិដេីម្បីទប់ស្កាត់និងបង្ក្រាប
បទល្មេីសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ដោយមានករចូលរួមពីអន្តរក្រសួង និងស្ថាប័នចំរុះដែលមានការពាក់ព័ន្ធ ។
គួរម្លឹកថា៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ
បង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំកម្លាំងជំនាញចម្រុៈប្រមាណជាង១០ស្ថាប័ន ចុះពិនិត្យទីតាំងស្តុកឈើ នៅឃ្លាំងឈើ លោក គង់ ក្រឹង ដើម្បីសិក្សាពិនិត្យតាមផ្លូវច្បាប់។
ដោយឡែកលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ចេញលិខិតកោះហៅ លោក គង់ ក្រឹង ចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចូលបំភ្លឺនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ករណីបទល្មើសព្រៃឈើ៕