Update:​ សម្តេចក្រុមព្រះ​នរោត្ដម​ រណ​ឬ​ទ្ធិ​ និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ នឹង​ដឹក​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​

48
Spread the love

ព្រះ​សីហ​នុ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ និង​យក​ អេ​ឡេ​កូ​ ចំនួន​២​គ្រឿង​ដើម្បី​ទៅ​ដឹក​ សម្ដេចក្រុមព្រះ​ នរោត្ដម​ រណ​ឬ​ទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ ដើម្បី​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​។​

​សូម​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៨​និង​៥០​នាទី​ រថយន្ត​BMW​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ិ​ន​ប៉ិច​ បាន​បុក​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​ នៅ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០០-២០១​ ភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ ចំនួន​៧​នាក់​រង​របួសធ្ងន់​ ស្រាល​ ក្នុង​នោះ​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​រង​របួសធ្ងន់​។​

​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ជួន​ ណា​រិ​ន្ទ​ ស្នងការ​ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បទបញ្ជា​ ឲ្យ​សមត្ថកិច្ច​ ជំនាញ​ ទៅ​កាន់​កន្លែង​កើតហេតុ​ ជា​បន្ទាន់​ដើម្បី​ចាត់វិធានការ​ ការពារ​កន្លែង​កើតហេតុ​ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថាៈ​ គ្រោះថ្នាក់​នេះ​ បង្ក​ដោយ​ រថយន្ត​តាក់ស៊ី​ HIGHLANDER​ ពណ៌​ ទឹកប្រាក់​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-9667​ បើកបរ​ដោយ​ឈ្មោះ​ វ៉ុល​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មុខរបរ​ រត់​តាក់ស៊ី​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​១​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ដឹក​ភ្ញៀវ​ចំនួន​៤​នាក់​ ស្រី​១​នាក់​ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់​ចំណុច​ខាងលើ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ BMW​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ រដ្ឋសភា​ 5​ 2-090​ ជិះ​គ្នា​ចំនួន​៣​នាក់​ ស្រី​ ១​នាក់​ របស់​សម្តេចក្រុមព្រះ​ មាន​ទិស​ដៅ​ផ្ទុយ​គ្នា​។​

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​ ៧​នាក់​ ស្រី​ ២​នាក់​ ៖
១-​អ្នក​ម្នាង​ រង​របួសធ្ងន់​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។​
២-​សម្តេចក្រុមព្រះ​ រង​របួសធ្ងន់​ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​ ។​
៣-​ចំណែក​អ្នក​រង​របួស​ផ្សេងៗ​ ទៀត​ កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ផ្សេងៗ​។​ ​ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​តាក់ស៊ី​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ឃាត់ខ្លួន​បណ្ដោះអាសន្ន​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ៕

Facebook Comments