សុមចុច Share ប្រយ័ត្នមាន​ក្មេងស្រីម្នាក់ បានស្លាប់ដោយសារពុល​​សាច់ហតដក

34
រូបភាពនិងអត្ថបទទាក់ទង
Loading...
Spread the love
  • 35
    Shares

ក្មេងស្រីវ័យ ១១ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានពុលហតដក ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបាន ហើយនាងក៏បានស្លាប់បាត់បង់ជីវិតតែម្តង កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

លោក​មេឃុំ​កំពង់ចាម បានឲ្យដឹងថា «ក្រោយ​ពីនាង​តូចហូបហតដក​រួច ក្មេង​ស្រី​រង​គ្រោះ​បាន​ឡើង​ទៅ​សម្ងំ​ដេក​នៅ​លើ​ផ្ទះ​បាន​រយៈពេល​ជិត​៤​ម៉ោង ​ឱ​ពុក​​​នាង​បាន​​ទៅ​ដាស់ ក៏​ឃើញ​ក្មេង​ស្រី​រង​គ្រោះមាន​អាកា​រៈរវើរវាយ​ ក្អួតចង្អោរ​ ទន់​ដៃជើង រហូត​ប្រកាច់រហូត​បែកពពុះមាត់​ ​ឃើញ​អាកា​រៈ​​បែប​នេះ ក្រុម​គ្រួ​សារបាន​ចាត់​ប​ញ្ចូ​ន​នាង​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ដោយសារ​អាកា​រៈ​ពុល​ធ្ងន់ធ្ងរ ក៏​បញ្ជូន​បន្ត​ទៅ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​រហូត​ស្លាប់​ទាំងយប់តែម្តង»។

Ref: DaraNews

Facebook Comments