ជាតិអ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

1104
Spread the love

អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ នៅ​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ស្វាមី​ត្រូវ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​ភ្នំពេញ​។ នេះ​បើតាម​ការអះអាង​របស់ ជួន ណារិន ស្នងការនគរបាល​ខេត្តព្រះសីហនុ​។

លោក ជួន ណារិន បាន​អះអាង​ប្រាប់សារព័ត៌មាន​ ThmeyThmey អាជ្ញាធរកំពុង​រៀបចំបញ្ជូន​សាកសពអ្នក​ម្នាងផល្លា តាម​ឧទ្ធម្ភាគចក្រមក​រាជ​ធានីភ្នំពេញ។

អ្នកម្នាង អ៊ុក ផល្លា អាយុ​៣៩​ឆ្នាំ ជាអតីតតំណាងអប្សរា​របស់កម្ពុជា និង​បាន​ឈរឈ្មោះ​ជាបេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មណ្ឌលព្រៃវែងផងដែរ៕

Facebook Comments