ភ្នំពេញ ៖ រូបថតមួយសន្លឹកដែលតារាចម្រៀងល្បីលោក ខេមរៈ សិរីមន្ត បានថើបយ៉ាងស្និទ្ធស្នាលទៅកាន់ស្រ្តី ចំណាស់ម្នាក់ដែលគេដឹងថាជាជីដូនរបស់លោកនោះកំពុងត្រូវបាន អ្នកគាំទ្រលោកមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ព្រោះពេលមុនលោកមិនដែលហ៊ានបញ្ចេញមុខក្រុមគ្រួសារ ប្រពន្ធកូននោះទេ ទើបតែពេលនេះលោកហ៊ានបញ្ចេញទាំងលោកយាយថែមទៀតផង។
អមដោយរូបភាពគួរឲ្យច្រណែនមួយសន្លឹកនេះលោក ខេមរៈ សិរីមន្ត ថែមទាំងថ្លែងថា «លោកយាយរបស់ខ្ញុំគាត់ចាស់ហើយតែនៅតែស្អាតហិហិ សូមជូនពរលោកយាយមានសុខភាពល្អបរិបូណ៍នឹងអាយុយឺនយូរ»។ស្របពេលរូបភាពរវាងជីដូន និងចៅប្រុសដ៏ល្បីល្បាញបានបង្ហាញមហាជនជាច្រើនបានចូលរួមជូនពរឲ្យលោកយាយប្រកបដោយសុខភាពល្អ ព្រមដោយឈ្នះអស់ជំងឺដំកាត់ទាំងពួង និងនៅតែស្រស់ស្អាតបែបនេះដដែល៕