អីក៏ផ្អែមម្លេះ! គូរស្នេហ៍បុរសស្រឡាញ់បុរសដូចគ្នាកំពុងធ្វើអោយមហាជនច្រណែន​ពេញហ្វេសប៊ូក(មានវីដេអូ)

450
Spread the love

ភ្នំពេញ ៖ តាមរយៈវីដេអូខ្លីដែលបង្ហាញដោយគណនីហ្វេសប៊ុកមួយស្តីពីគូស្នេហ៍ប្រុស​ដូច​គ្នាដែលម្នាក់អះអាង ជាប្តី និងម្នាក់ជាប្រពន្ធ ដែលមើលហើយធ្វើឲ្យមហាជនខ្លះមាន ភាពអៀនរឹងខ្លួនជំនួស និងមានអ្នកខ្លះក៏ បានរិះ គន់ផងដែរ។

ក្នុងវីដេអូមួយនេះគូស្នេហ៍ទាំងពីរបានបង្ហាញកាយវិការយ៉ាងល្អូកល្អឺនមានទាំងពាក្យសម្តី ដ៏ផ្អែមល្ហែមព្រម ដោយការថើបជញ្ជក់នូវបបូរមាត់គ្នាទៅវិញទៅមក ដោយមើលទៅគូស្នេហ៍ ប្រុសស្រីធម្មតាសុំខ្មាសហើយ។

ជាមួយគ្នានេះគូស្នេហ៍មួយគូនេះក៏បានប្រកាសអញ្ជើញដល់ អ្នកដែលបានស្គាល់ពួកគេទៅ​ចូលរួមក្នុងពិធី មង្គលការដែលប្រារព្ធឡើងឆាប់ៗនេះ ហើយក៏បាននិយាយស្នេហា​ពិតគឺពួកគេមិនខ្លាចរងនូវការរិះគន់ ឬ ជំទាស់ជំទែងពីសំណាក់ គ្រួសារ ឬមិត្តភក្តិឡើយ។

ក្នុងនោះគេបានឃើញគណនីមួយឈ្មោះ Srok Sre ក៏បានថ្លែងដោយខ្លីថា «នេះគឺជា​បេះដូងពិតទោះបី ត្រូវ សង្គមស្អប់ខ្ពើមយ៉ាងណាក៏ដោយក៏ក្តីស្រលាញ់មួយនេះនៅតែមិនផ្លាស់ផ្តូរឡើយ»៕

    សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments