មើលហើយខ្លោចចិត្ត! ព្រោះតែទុកចិត្តពស់ថ្លាន់ ចុងក្រោយលេបម្ចាស់ ស្លាប់បង់យ៉ាងអណោចអធម

5121
Spread the love
  • 369
    Shares

បរទេស៖ សូម្បីតែមនុស្សពិបាកទុកចិត្តគ្នា បែរជាស្ត្រីវ័យ ៥៤ឆ្នាំទៅទុកចិត្តសត្វពស់ថ្លាន់ទៅវិញ ហើយបានចិញ្ចឹមតាំងពីនៅតូចរហូតធំខ្លួន លេបម្ចាស់ខ្លួនឯងគ្មានអាសូរ បណ្តាលឲ្យស្ត្រីរូបនោះ ស្លាប់ទាំងក្តីវេទនាបំផុត ព្រោះថា ខ្លួនប្រាណសពស្រ្តីរងគ្រោះត្រូវបានពស់ថ្លាន់រឹតឡើងបាក់ឆ្អឹងខ្ទេចតែម្តង។

រឿងរ៉ាវនោះបានកើតឡើងការពីថ្ងៃទី១៥ មិថុនា ២០១៨ នៅភាគអាគ្នេយ៍ Sulawesi ដែលធ្វើឲ្យក្រុមគ្រួសារតក់ស្លុតជាទីបំផុត ព្រោះមិននឹកស្មានថា សត្វដែលបានចិញ្ចឹមរាប់ឆ្នាំ ចុងក្រោយប្រល័យម្ចាស់ឯងចឹងសោះ។ ក្នុងហេតុការណ៍នោះ មិនត្រូវបានអ្នកណាម្នាក់ឃើញពស់លេចស្ត្រីនោះទេ ហើយគ្រួសារចេះតែឆ្ងល់ថា ម៉េចពស់ថ្លាន់មានពោះធំម្ល៉េះ ហើយបាត់ស្រ្តីនោះទៀត ក៏បង្កជាការសង្ស័យចាប់វះពោះពស់នោះទើបឃើញស្ត្រីចំណាស់ស្លាប់បាត់ទៅហើយ។
Facebook Comments