Spread the love
  • 106
    Shares

អ្នកលេងអ៊ិនធឺណេតជាច្រើនព្រឺក្បាលបន្ទាប់ពីបានដឹងរឿងរាវរបស់បុរសម្នាក់ រាល់ថ្ងៃដេកឱបរូបទីងមោងនារីម្នាក់ ដែលគេដឹងថា នៅក្នុងនោះជាសាកសពប្រពន្ធរបស់គាត់ ដែលបានស្លាប់ជាយូរណាស់មកហើយ ។
បុរសរូបនោះមានឈ្មោះ Le Van អាយុ ៦២ឆ្នាំរស់នៅក្រុង Ha Lam ស្រុក Thang Binh ខេត្ត Quang Nam ប្រទេសវៀតណាម ។ ពីដើមឡើយគ្មានអ្នកណាម្នាក់ ដឹងថានៅក្នុងរូបទីងមោងមនុស្សស្រីនោះមានអ្វីឡើយ ដោយត្រឹមដឹងថា គ្រប់ពេលគឺលោក Le Van តែងតែនៅក្បែរ ឱប និងថែរក្សារូបនោះ រហូតដល់គេនិយាយថា Le Van ឆ្កួតហើយ ។
Le Van បានឱ្យដឹងថា មុនស្រោបរូបក្រដាស់ពីលើសពប្រពន្ធរបស់ខ្លួននេះ គឺលោកបានថ្នាក់ថ្នមសពប្រពន្ធរបស់លោកផ្ទាល់ តែដោយសារសភាពសាកសពរលួយ កូនៗរបស់លោកក៏សំណូមពរឱ្យយកទៅបញ្ចុះ រហូតដល់ថ្ងៃមួយគាត់ក៏សម្រេចចិត្តយកសពប្រពន្ធគាត់មកផ្ទះវិញ ហើយក៏ធ្វើរូបក្រដាស់ស្រោបពីលើតែម្ដង និងរួមរស់ជាមួយប្រៀបបានដូចជាមនុស្សរស់យ៉ាងដូច្នេះដែរ ។
បុរសដដែលបន្តថា ខណៈដែលគាត់យក សពប្រពន្ធមកស្រោបរូបទីងមោងពីលើនេះ សូម្បីតែកូនៗក៏មិនដឹងដែរ រហូតដល់ថ្ងៃមួយដោយក្ដីសង្ស័យពួកគេក៏បានប្រើកាំបិតទៅវះមើលខាងក្នុងរូបនោះ ក៏ឃើញឆ្អឹងសាកសពម្ដាយតែម្ដង តែយ៉ាងណានៅតែមិនអាចហាមឪពុកមិនឱ្យរួមរស់ជាមួយសាកសពបានឡើយ ។
បន្ទាប់ពីអាថ៌កំបាំងនៅក្នុងរូបទីងមោងនោះ បានដឹងដល់អ្នកជិតខាង ពួកអ្នកជិតខាង ក៏នាំគ្នារើផ្ទះសម្បែងលែងហ៊ានរស់នៅជិតផ្ទះរបស់ Le Van តែម្ដង ៕

Facebook Comments