បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ នាយ ចឺមដែលជាតារាចម្រៀងប្រុសវ័យក្មេង ដ៏មានប្រជាប្រិយភាពបានចាកឆ្ងាយពីវិស័យកំប្លែង ក៏ពិតជាមែន តែតារាចម្រៀងមាឌតូច សម្លេងធំរូបនេះ នៅតែមានប្រជាប្រិយភាពខ្លាំងដដែល ។
ជាមួយគ្នានេះដែរ គេតែងសង្កេតឃើញ នាយ ចឺមមានភាពមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងមែនទែន ដោយចេញទៅសម្ដែងនៅតាមបណ្ដាការប្រគំតន្រ្តីផ្សេង ច្រើនសឹងតែគ្នាពេលសម្រាក។
ជាក់ស្ដែង កាលពីពេលថ្មីនេះគេបានឃើញវីដេអូមួយរបស់ នាយ ចឺម បានទៅលេងសម្ដែងក្នុងកម្មវិធី Carabao concert ដែលបានលេងកូរពេញឆាកជាមួយនឹងពិធីការនីស្រស់ស្អាត ម៉ាយ៉ា ឡើងវ៉ល់ពេញឆាកតែម្តង។
ចង់ដឹងថាយ៉ាងណានោះសូមទស្សនាខាងក្រោម៖