ញាក់សាច់! រថយន្តកុងតាន័រប៉ះរថយន្តបែនមួយទំហឹង ផ្អើលអ្នកស្រុកស្ទឹងឆាយ ខេត្តកោះកុង

112
Spread the love

ស្រុក​ស្រែអំបិល,ថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ ២០១៨ វេលាម៉ោង១៣: ៤៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ លើក រវាងរថយន្តកុងទីន័រនិងរថយន្តបែន(ក្នុងទិសដៅបញ្ច្រាស់គ្នា)​
-ចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតនៅ(ស្ទឹងឆាយ)​ ភូមិអូរជ្រៅ ឃុំបឹងព្រាវ។
1/រថយន្តម៉ាក្សកុងទីន័រ USA ពណ៌ទឹកប៊ិចពាក់ស្លាកលេខ 3A1367 បើកបរដោយឈ្មោះ តុក សុជាតិ ភេទប្រុសអាយុ ២២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង។
2/រថយន្តម៉ាក្សបែនពណ៌សពាក់ស្លាលេខចង្កូតស្តាំKPS0427 បើកបរដោយឈ្មោះ វ៉ែន គង្គា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរក្រៅ,ឃុំស,ស្រុកសំរោងទង,ខេត្តកំពង់ស្ពឺ(រងរបួសស្រាល)។
-អ្នករួមដំណើរ០១នាក់ឈ្មោះ ផាន់ កុសល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅទឹកល្អក់៣ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ (រងរបួសធ្ងន់) ទិសដៅពីត្បូងទៅជើង។
-រងរបួសធ្ងន់០១នាក់និងស្រាល០១នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រែអំបិល។
-រថយន្តខូចខាតទាំងពីរគ្រឿងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល។

Facebook Comments