អត់ដែលដឹងសោះ ចៅនាយកុយ ស្រស់ស្អាតគួរអោយស្រឡាញ់បែបនេះ ហើយជាតួរសំខាន់ក្នុងរឿងល្បីទៀត

370
Spread the love

ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលដែលតារាកំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជួង ជី ហៅ នាយកុយ  មានចៅស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ដែលមាននិស្ស័យផ្នែកសិល្បៈ ដោយបានចូលជាតារាសម្តែង និងដើរតួក្នុងរឿងល្បីៗជាច្រើន។ ចៅស្រីនាយកុយ ដែលមានដុងសិល្បៈនេះ មានឈ្មោះ ជី ឈិងលីន មានអាយុ១២ឆ្នាំ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើល នៅពេលដែលដឹងថាតារាវ័យក្មេងរូបនេះជាចៅស្រីតារាកំប្លែងល្បីឈ្មោះ។

យ៉ាងណាមិញនៅពាក់កណ្តាលឆ្នាំ២០១៨នេះ ជី ឈិងលីន បានបង្ហាញស្នាដៃក្នុងការសម្តែងនៅក្នុងរឿងភាគរហូតដល់ទៅ២រឿង គឺរឿង “សម្ពាយបុណ្យ” របស់ស្ថានីយទូរទស្សន៍បាយ័ន និងរឿង “ផ្កាថ្ម” របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងចាក់បញ្ជាំងនាពេលឆាប់ៗនេះ៕

 

 

Facebook Comments