(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កម្ពុជានឹងស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន នៅពេលខាងមុខនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេ មេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុប ១៧៦១ម៉ែត្រ។
រដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងបែបនេះ ខណៈដែលឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យរកទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ។
ឯកឧត្តមបន្តថា បន្ទាប់ពីការពិនិត្យរួច ក្រសួងនឹងរៀបចំគម្រោងសំណើនៅឆ្នាំ២០២០ ហើយការសាង់សង់អាចនឹងធ្វើឡើងនៅឆ្នាំ២០២១ខាងមុខ៕ ប្រភព៖ swiftnewsdaily