មើលហើយខ្លោចចិត្តណាស់ ទារកទើមកើត ស្រាប់តែឆ្លងរើមពេញក្បាល ព្រោះតែស្នាមថើប សូមចុចShare កុំខានណា

501
Spread the love
  • 117
    Shares

អ្នកនាង Mays Vue ដែលជាអ្នកជំនួញផ្នែកគ្រឿងសម្អាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចែករំលែក​រូបថត​ក្មួយប្រុស​របស់​ខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបានកើតជម្ងឺរើមនៅលើក្បាល ដោយខាងមន្ទីរពេទ្យមានការសង្ស័យថា មានអ្នកកើតរើម បានមកថើបទារកនេះ ហើយបណ្តាលឲ្យឆ្លងវីរុសទៅទារកតែម្តង។

នៅក្នុងការបង្ហោះនោះ Vue បានធ្វើការដាស់តឿនអាណាព្យាបាលទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្ន ក៏ព្រោះស្នាមថើបដ៏សាមញ្ញមួយអាចសម្លាប់កូនតូចៗរបស់អ្នកបានគ្រប់ពេលវេលា។ ស្ត្រីរូបនេះបានឲ្យដឹងថា ទារកដែលជាក្មួយប្រុសនេះមានឈ្មោះថា​ Troy មានអាយុទើបតែប៉ុន្មានខែតែប៉ុណ្ណោះ នាងពិតជាឈឺចាប់ណាស់ ដែលឃើញក្មួយប្រុសគេងព្យាបាលព្យួរសេរ៉ូមក្នុងពេទ្យ ក៏ព្រោះតែការធ្វេសប្រហែស។

ប៉ុន្តែជាសំណាង ទារកឈ្មោះ Troy បានជាសះស្បើយពីជម្ងឺ និងបានចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែទោះជាយ៉ាងណាក្តីនេះក៏ជាមេរៀនមួយដល់អាណាព្យាបាលឲ្យមានការប្រុងប្រយ័ត្នចំពោះស្នាមថើបមកលើទារកតូចៗ ព្រោះវាអាចនឹងងាយឆ្លងមេរោគពីមនុស្សចាស់មកលើកូនក្មេង។ សូមបញ្ជាក់ថា រើម គឺជាជំងឺបង្កដោយវីរុស Varicella-zoster ដែលធ្វើអោយមានកន្ទួល និងមានការឈឺចាប់ខ្លាំង៕

Facebook Comments