ក្រោយលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃ អតីតព្រះសង្ឃគង់នៅវត្តសារាវ័នតេជោ មានរូបឆោមល្អល្អះ បានធ្វើការទាក់ទងទៅអ្នកដឹកនាំវ័យក្មេងប្រចាំផលិតកម្មថោន គឺ លោក Rith Omega និយាយអំពីការសម្ដែងភាពយន្ត ។
មូលហេតុដែលឈានដល់ការទំនាក់ទំនងថតភាពយន្តខ្នាតខ្លីជាមួយអ្នកដឹកល្បីឈ្មោះនេះ ព្រោះកាលពីថ្ងៃទី ២២ កក្កដា លោក Rith Omega បានសរសេរថា ប្រសិនបើលោកអន្ទិត កក្កដា សុភ័ណ្ឌ ពិតជាសឹកមែន លោកចង់ហៅមកសម្ដែង ។
ក្រោយមកលោកអន្ទិតទើបសឹករូបនេះបាន Chat ទៅអ្នកដឹកនាំសម្ដែងរូបនេះ ដើម្បីសាកសួរឱ្យកាន់តែច្បាស់ ។ មិនខកបំណងឡើយអ្នកដឹកនាំសម្ដែងបទ «មេឃកំពុងភ្លៀងហើយ» បានយល់ព្រមផលិត Short Film
មួយតែមិនមែនក្នុងផលិតកម្មឡើយ ដោយមានលោកអន្ទិត កក្កដា សុភ័ណ្ឌ ជាអ្នកសម្ដែង ពិសេសនោះត្រូវបានអ្នកដឹកនាំប្រាប់ថា នឹងដាក់តួអង្គឱ្យស័ក្ដិសមនឹងអតីតព្រះសង្ឃមុខ Cute នេះទៀតផង ៕ ប្រជាប្រិយ