តារាសម្ដែងស្រី កញ្ញា​ ដេនី ក្វាន់ បានបាត់មុខពីវិស័យសិល្បៈអស់ពេល ១ ឆ្នាំ ក្រោយការប្រកាសពីក្រសួង ដោយសារតែមានការស្លៀកពាក់ស៊ីចស៊ីហួសហេតុពេក។ យ៉ាងណាមិញ​ បើគិតមកទល់នឹងពេលនេះ គ្រប់រយៈពេល១ឆ្នាំនៃការពិន័យហើយ ហើយតារាស្រីសាច់សខ្ចីរូបនេះ ក៏បានត្រលប់ចូលក្នុងវិស័យសិល្បៈសារជាថ្មីផងដែរ។

ជាក់ស្ដែង ថ្មីៗ នេះ កញ្ញាាបានចូលរួមសម្ដែងក្នុងវីដេអូបទថ្មីមួយរបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី គឺបទ «មនុស្សចាស់ក៏មានបេះដូង» ។ ដែលបទមួយនេះ កញ្ញាបានដើរតួជាស្រីក្មេងមួយរូបក្នុងរូបសម្រស់ស្រស់ស្អាត ប៉ុន្តែក៏មិនសូវមានឈុតស៊ីចស៊ីបញ្ចេញសាច់ជ្រុលហួសហេតុដូចកាលពីពេលមុនឡើយ។ ចង់ដឹងច្បាស់ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖