ភ្នំពេញ ៖ យោងតាមខ្លឹមសារដែលបានបង្ហោះនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុករបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានបក្សខ្មែរក្រោក បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានក្រុមមនស្សប្រុសកម្លាំងពេញជិត១០នាក់ចេញមុខមកបោះបង្គោលស៊ីម៉ង់តិ៍ក្នុងគោលបំណងរំលោភយកដីស្រះព្រះទន្លេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានទំហំជាង៣ហិចតាស្ថិតនៅមុខវត្តគោកបញ្ជាន់ភូមិចោមចៅសង្កាត់ចោម២ខណ្ឌពោធិ៍សែនជ័យ ដែលពួកគេអះអាងថាហាមអ្នកណាមកប៉ះពាល់បង្គោលនេះដែលមេរបស់គេផ្កាយបីជាអ្នកឲ្យបោះ តែមិនបញ្ជាក់ឈ្មោះថាផ្កាយនោះឈ្មោះអីនោះទេ ។

សកម្មភាពរបស់ក្រុមមនុស្សមួយក្រុមនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលជាចំណុះជើងនិងជាអ្នកការពារដីរួមរបស់វត្តតាំងពីដូនតាមកនោះ មានការភ្ញាក់ផ្អើលនិងចាប់អារម្មយ៉ាងខ្លាំងព្រោះបង្គោលក៏គេបោះរួចមែន ហើយពួកគេតែងតែនាំគ្នាមកអង្គុយផឹកស៊ី នៅចំណុចមាត់ស្រះនោះក្នុងន័យការពារបង្គោលដែលគេបានបោះរួចនោះ កុំឲ្យអ្នកណាមកដកចេញឬប៉ះពាល់ជាដើម បើហ៊ានខ្លាំងជាមួយពួកគេនោះនឹងមានរឿងធំមិនខានឡើយ ។

ពលរដ្ឋដែលរស់នៅក្បែរវត្តគោកបញ្ជាន់ បានឲ្យដឹងថា «ដីស្រះព្រះទន្លេ ទំហំជាង ៣ហិកតា ដែលជាកម្មសិទ្ធិរបស់វត្ត កំពុងត្រូវបានក្រុមជនមិនស្គាល់មុខមួយក្រុមបោះបង្គោលជុំវិញដីនេះ រួចបាញ់ថ្នាំពណ៌ខៀវយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ បន្ទាប់ពីដាំបង្គោលរួច ក្រុមបុរសៗ

មានគ្នាប្រមាណជាជិត ១០នាក់ តែងតែនាំគ្នាផឹកស៊ី យាមបង្គោលទាំងអស់នោះ ដោយមិនឲ្យអ្នកណាដកចេញឡើយ និងបានគំរាមពលរដ្ឋថា ដីនោះជាដីរបស់មេពួកគេ ដែលពាក់ផ្កាយ៣ ដូច្នេះប្រជាពលរដ្ឋកុំដកបង្គោលនេះចេញឲ្យសោះប្រយ័ត្នមានរឿង»។

ជុំវិញករណីនេះ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ មានសង្ឃដីកាថា ព្រះអង្គដឹងរឿងមានគេមកបោះបង្គោលយកដីវត្តនៅចំណុចស្រះព្រះទន្លេនោះដែរ តែព្រះអង្គបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ តែគេមិនឃើញមានចុះមកឃាត់ទេព្រះអង្គក៏មិនដឹងធ្វើមិចដែរ។

ប្រជាពលរដ្ឋបានលើកឡើងថាដីស្រះព្រះទន្លេនេះជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត៦ភូមិ ព្រោះកាលពីសម័យដើមស្រះទឹកដ៏ធំមួយនេះបានបម្រើដល់ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នោះ ហើយពលរដ្ឋក៏ចេះតែនាំគ្នាជួយថែរក្សាស្រះនេះតាំងពីបុរាណកាលមក ។ មិនតែប៉ុណ្ណោះស្រះព្រះទន្លេនេះក៏មានរឿងរ៉ាវប្រវត្តិសាស្ដ្រពាក់ព័ន្ធនឹងប្រវត្តិនៃឈ្មោះចោមចៅនេះផងដែរ នេះបើតាមចាស់ៗនៅតំបន់នោះនិយាយតៗគ្នា ។

ប្រជាពលរដ្ឋបន្ដថា រហូតមកដល់យុគសម័យដីធ្លីមានតំលៃហាងឆេងខ្ពស់ ដីស្រះព្រះទន្លេនេះបានក្លាយជាសាច់ជ្រូកបីជាន់របស់ក្រុមឈ្មួញស្រេកឃ្លានស្ទើរស្រក់ទឹកមាត់ ហើយក៏ធ្លាប់រឿងចម្រូងចម្រាស លេចឮថាមានការលក់ដូរស្រះនេះជាហូរហែរ ម្ដងឭថាខាងចៅអធិការវត្តនិងអតីតចៅសង្កាត់ចោមចៅឃុបឃិតគ្នាលក់ បន្ទាប់ពីមានការចេញមុខតវ៉ាយ៉ាងផុលផុសក៏ស្ងាត់ទៅវិញទៅ ។

មកដល់ពេលនេះក៏ស្រាប់តែមានការលេចឮនិងឃើញសកម្មភាពប្លែកៗទៀតហើយពោលគឺមានមនុស្សមួយក្រុមអះអាងថាមានមេកើយផ្កាយ៣ជាអ្នកបញ្ជាឲ្យមកបោះបង្គោលលើដីស្រះនេះដែលធ្វើដូចងាយៗខ្លាំងណាស់ ខណៈដីស្រះនេះបើគិតជាទឹកមានទំហំទឹកប្រាក់រាប់សិបលានដុល្លាឯណោះ តើលោកផ្កាយបីណាទៅក៏ថ្លើមធំអាចមកនាំគ្នាបោះបង្គោលរំលោភយកដីមាសដីពេជ្រទ្រព្យសម្បត្តិរួមមហាសាលរបស់ប្រជាពលរដ្ឋនៅកណ្ដាក្រុងភ្នំពេញយ៉ាងងងើលបែបនេះទៅវិញ? ។

ពាក់ព័ន្ធនឹងបញ្ហានេះភ្នាក់ងារអង្គភាពគេហទំព័រដំណឹងពលរដ្ឋយើងខ្ញុំបាន ទាក់ទងសួរនាំទៅកាន់លោកម៉េត មាសភ្កី អ្នកនាំពាក្យសាលារាជធានីភ្នំពេញដែរ តែលោកថារឿងច្រើនពេកលោកក្ដាប់អត់ជុំទេ លោកបានបង្វែរសំនួរនេះឲ្យទៅសួរលោកហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យវិញព្រោះ ជាអាជ្ញាធរដែនដីក្រែងគេដឹងច្បាស់ជាងលោក តែ ទូរសព្វ័ចូល ចំនួនពីរដង គ្មានអ្នកទទួល ៕ PNASIA