ប្លែកៗណាស់ស្រុកខ្មែរ ពេលបុគ្គលសង្ឃប្រព្រឹត្តខុសធម៌វិន័យធ្ងន់ធ្ងរ ត្រូវបានមន្ត្រីសង្ឃបង្ខំអោយសឹកដោយស្ម័គ្រចិត្តទាំងយប់ ។ ខ្ញុំឆ្ងល់ហេតុអីបានចាំបាច់សឹកទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង ? មានច្រេីនករណីហេីយដែលសឹកតែពេលយប់ ។
តេីពេលភ្លឺសឹកមិនបានឬ ? ឬ មួយខ្លាចអ្នកកាសែតដឹងបានរកស៊ីតែពេលយប់អាធ្រាត ? ហេីយករណី ចៅ អធិការវត្តពោធិចិនតុង មានស្រីស្នេហ៍ដោះស្រាយដល់ណាហេីយ ?
ចប់ត្រឹមឆ្លេីយថារូបកាត់តឬ ? បេីឆ្លេីយថារូបកាត់ត តេីរូបថតពិតនៅឯណា ? យករូបថតពិតមកបង្ហាញអោយមហាជនអស់ចម្ងល់ផង ។ ប្រភព៖ ផែងវណ្ណៈ