Spread the love
  • 6
    Shares

សម្រាប់ស្រ្តីមួយចំនួន ដែលចូលចិត្តតុបតែងមុខមាត់ជាប្រចាំពេលចេញទៅក្រៅម្តងៗ ហើញពេលត្រលប់មកដល់ផ្ទះវិញ ចូលគេងទាំងមិនបានលាងសម្អាតគឿងសម្អាងទាំងនោះចេញ វាពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពួកគេ។ ជាក់ស្តែងស្ត្រីម្នាក់បានរងគ្រោះថ្នាក់ស្ទើរតែពិការភ្នែក ដោយសារតែគាត់មានទម្លាប់ចូលគេដោយមិនដោះម៉ាស់ស្ការ៉ាចេញពីភ្នែករបស់គាត់អស់រយៈពេល ២៥ ឆ្នាំ។

ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Theresa Lynch មានកូនពីរនាក់ នឹងកំពុងរស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល ២៥ ឆ្នាំ ចុងក្រោយនេះពេលត្រលប់ មកពីធ្វើការងារវិញគាត់តែងចូលគេងដោយមិនដោះម៉ាស់ស្ការ៉ាចេញពីភ្នែកនោះទេ ហើយរហូតដល់ថ្ងៃមួយគាត់បានឈឺភ្នែកជាខ្លាំង បើកមិនចង់រួច និងមើលអ្វីមិនសូវច្បាស់ឡើយ។ ហើយបន្ទាប់ពីទៅមន្ទីរពេទ្យទើបគេរកឃើញថា ជាតិម៉ាស់ស្ការ៉ាជាច្រើនបានហូរទៅជាប់នៅក្រោមត្របកភ្នែករបស់គាត់ ហើយជាតិម៉ាស់ស្ការ៉ាទាំងនោះបង្កជាមេរោគ និងបាក់តេរីផ្សេងៗដែលនាំឲ្យមានបញ្ហាភ្នែក។​ ជាសំណាំងល្អ ស្ត្រីរងគ្រោះខាងលើត្រូវបានវេជ្ជបណ្ឌិតជួយសង្គ្រោះបានទាន់ពេលវេលា៕

Facebook Comments