គ្រប់គ្នាមានការរំជួលចិត្តញាប់ញ័រ និងឈឺចាប់ជំនួស ជាពិសេសគឺម្ដាយក្មេងស្រីផ្ទាល់ ខណៈពេលដែលមើលឃើញរូបភាព និងសម្រែកឈឺចាប់របស់ក្មេងតូចមួយក្នុងពេលកំពុងព្យាបាលគន្លាក់ឆ្អឹងកងខ្នងដែលប្រែទៅជាវៀច ដោយសារតែការស្ពាយកាតាបដែលទម្ងន់ធ្ងន់ៗ ជាប្រចាំ។ ជាក់ស្ដែង បើតាមការរៀបរាប់ពីម្ដាយរបស់នាងផ្ទាល់បានឲ្យដឹងថា កូនស្រីរបស់គាត់តែងតែស្ពាយកាតាបដែលមានទម្ងន់ជាង ២០គីឡូក្រាម ទៅសាលាជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃមួយពេលដែលនាងដោះអាវ ទើបគាត់ចាប់អារម្មណ៍ថា ស្មារបស់នាងស្រាប់តែមិនស្មើរគ្នា ទើបប្រញាប់បញ្ជូនទៅពិនិត្យ ខណៈពេលដែលពេទ្យណែនាំឲ្យនាងធ្វើលំហាត់ប្រាណជំនួសវិញ។

តែឆ្លងកាត់ការហែលទឹក ហាត់ប្រាណអស់ពេលជាង ១ឆ្នាំ កន្លះ ឆ្អឹងរបស់នាងនៅតែមិនមានការផ្លាស់ប្តូរទាល់តែសោះ រហូតគាត់សម្រេចចិត្តនាំនាងទៅរកគ្រូពេទ្យជំនាញខាងសន្លាក់ឆ្អឹង។ ក្មេងតូចត្រូវបានអ្នកជំនាញចាប់ពត់ឆ្អឹងដែលវៀចឲ្យដូចដើមវិញ តែត្រូវឆ្លងកាត់តំណាក់កាលឈឺចាប់ជាច្រើន ជាក់ស្តែងដូចក្នុងវីដេអូបានបង្ហាញ។ ហេតុនេះ សូមលោកអ្នកធ្វើការប្រុងប្រយ័ត្នចំពោះចំណុចតូចៗ ដែលអាចបង្កជាគ្រោះថ្នាក់ដល់កូនបាន។ សូមទស្សនាវីដេអូខាងក្រោម៖