Spread the love
  • 56
    Shares

ចិន៖ ការជួញដូរ ឬការដោះដូរផ្លូវភេទ ត្រូវបានគេធ្វើឡើងក្នុងរូបភេទផ្សេងៗ អាស្រ័យទៅតាមលក្ខខ័ណ្ឌ ដែលអំណោយផល។ ជាក់ស្តែងស្ត្រីជាម្ចាស់ផ្ទះជួលម្នាក់នៅក្នុងក្រុងប៉េកាំងប្រទេសចិន បានផ្ញើរសារប្រាប់ទៅបុរសជាអ្នកជួលផ្ទះរបស់គាត់ថា ប្រសិនបើបុរសនោះហ៊ានរួមភេទជាមួយគាត់តែមួយយប់ គាត់នឹងមិនគិតថ្លៃផ្ទះជួលដល់ទៅមួយឆ្នាំ។ យ៉ាងណាក្តី​ សំណើរនោះត្រូវបានបុរសជាអ្នកជួលផ្ទះនោះយកមកបង្ហោះពេញបណ្តាញសង្គម។

បុរសជាអ្នកជួលផ្ទះបានឲ្យដឹងថា នៅក្នុងថៃ្ងកើតហេតុ គឺជាថ្ងៃត្រូវបង់លុយផ្ទះ តែគាត់មិនទាន់មានលុយបង់នោះទេ ហើយដោយឃើញគាត់យឺតយ៉ាវក្នុងការបង់លុយដូចនេះ ទើបស្រ្តីជាម្ចាស់ផ្ទះនោះផ្ញើរសារមកធ្វើការដោះដូរដូចនេះតែម្តង។ យ៉ាងណាក្តី បុរសជាម្ចាស់ផ្ទះមិនព្រមធ្វើតាមសំណើរបស់ស្រ្តីម្ចាស់ផ្ទះឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា បែកលេងសើចថា ប្រសិនបើបុរសនោះហ៊ានគេងជាមួយនឹងស្ត្រីម្ចាស់ផ្ទះតែមួយយប់ គាត់ប្រហែលជាស្លាប់ក្នុងយប់នោះជាមិនខាន់។ អ្នកក៏បានបញ្ចេញមតិថា សុខចិត្តរកលុយបង់ឲ្យគាត់ទៅ ប្រសើរជាងទៅពាក់ព័ន្ធ បញ្ហាផ្លូវភេទជាមួយនឹងគាត់៕

Facebook Comments