ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤នឹង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចចំរាក់ទី១ ផ្លូវឡើងភ្នំ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តម៉ាក់ត្រៃណូ ព៌ណលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0829 បើកបរចុះពីលើភ្នំ ដល់ចំណុចកើតហេតុបានដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ចំនួន០៣ នាក់។ ចំណែករថយន្តត្រូវខូចទាំងស្រុង។
ជនរងគ្រោះរួមមាន៖១-ឈ្មោះ ឈួន អូរ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិសាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសធ្ងន់ (ជាអ្នកបើកបរ), ២-ឈ្មោះ កែង ផ្លូវ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់ និង៣- ឈ្មោះ លឺញ ម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។
ករណីនេះ អធិការនគរបាលស្រុក បានចាត់កម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះ មកកាន់បន្ទីពេទ្យបង្អែកស្រុក ៕ ប្រភព៖ នគរបាលជាតិ