ដូចដែលប្រិយមិត្តបានស្គាល់រួចមកហេីយ លោក ផែង វណ្ណៈ គឺជាអ្នកលេងហ្វេសប៊ុកម្នាក់ដែលតែងតែជួយកិច្ចការងារសង្គម ជួយអ្នកក្រ និងវាយប្រហារមន្ដ្រីខិលខូចមួយចំនួនដែលធ្វេីបាបប្រជាពលរដ្ឋក្រីក្រ និងធ្វេីឱ្យខូចផលប្រយោជន៍សង្គម។
កាលពីយប់មិញលោកបានបង្ហោះសារមួយឃ្លា ដែលវាពិតជាពាក្យដែលមានន័យខ្លាំង ដែលចង់សំដៅទៅលេីអ្នកមានអំណាច ខិលខូចមួយចំនួន ធ្វេីរឿងទុច្ចរិតឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃដោយគ្មានអៀនខ្មាស។
លោកបានសរសេរបង្ហោះថា “មួយថ្ងៃបាយតែបីពេលទេ គឺ ព្រឹក ថ្ងៃត្រង់ និង ល្ងាច ហេតុអ្វីបានជាអ្នកខ្លះប្រឹងលោភលន់ម្ល៉េះ ? បេីលោភលន់ដោយអំពេីសុចរិតមិនអីទេ តែបុគ្គលមានអំណាចខ្លះលោភលន់ដោយឆក់ប្លន់ទ្រព្យរបស់គេមកធ្វេីជាទ្រព្យរបស់ខ្លួនដោយគ្មានការអៀនខ្មាសបន្តិចសោះ ។ សួរថា ធ្វេីទង្វេីអាក្រក់បែបនោះពេលស្លាប់ទៅអាចស្ពាយទ្រព្យនោះទៅបានឬ ?
រាត្រីសួស្ដីបាទ !”