មួយគូរទៀតហើយ បងប្អូន ស្រលាញ់ភេទដូចគ្នា ប្រុសនិងប្រុស នៅតែមួយខែទៀតពួកគាត់ រៀបការជាមួយនិងគ្នាហើយ។ ទើបតែថ្មីនេះមាន អាខោនហ្វេសបុកមួយ ឈ្មោះថា Daro Ouch Ouch Daro បានផុសសារ មួយទៅកាន់ មិត្តភ័ក្រ្ដ ក្នុងអាខោហ្វេសបុក ទាំងអស់គ្នាថាៈ (សូមគោរព អញ្ញើញភ្ញៀវកិត្តិយស ទាំងអស់ព្រមទាំងនឹងមិត្តៗ ដែលស្គាល់រូបយើងខ្ញុំទាំងពីរនាក់ ចូលរួមក្នុងថ្ងៃមង្គលការបស់ខ្ញុំ ទាំងអស់គ្នាផងនៅថ្ងៃទី៦ ត្រូវនឹងថ្ងៃសុក្រ ខែ៧ ខាងមុខនេះនៅគេហដ្ធានភូមិ ព្រៃធំ ឃុំ អង្គភ្នំតូច ស្រុកអង្គរជយ័ ខេត្តកំពត ដោយការគោរពពីចំងាយពីរយើងខ្ញុំទាំងពីរ) (សូមអរគុណ) ។

មិនត្រឹមតែប៉ុននិងអ្នកទាំង២ បានសសេរសារមួយឃ្លាទៀត ផ្ញើទៅកាន់អ្នកដែលស្រលាញ់ ភេទដូចគ្នាថាៈ (អ្នកដែលមិនមានអារម្មណ៍ដូចពួកខ្ញុំពួកគាត់គ្មានថ្ងៃនឹងអាចយល់ឡើយនាក់ខ្លះសុខចិត្តបិតបាំងអារម្មណ៍ខ្លួនឯងដើម្បីគ្រួសារដើម្បីនាក់នៅជុំវិញខ្លួនទាំងឈឺចាប់ទាំងមិនចង់អោយគេដឹងតែតាមពិតបើមនុស្សយើងគ្រប់គ្នាយល់អោយដល់ថាយើងម្នាក់ៗកើតមកសុទ្ធតែមានកម្មជារបស់ខ្លួនហើយពួកខ្ញុំធ្វើនេះមិនមែនចង់ល្បីឡើយគឺកើតចេញពីអារម្មណ៍ពិតៗការស្រលាញ់ពិតៗហើយក៏មិនចង់ឃើញគេស្អប់ខ្ពើមមើលងាយនាក់ដែលស្រលាញ់ភេទដូចគ្នាឡើយហើយពួកខ្ញុំទាំងពីរក៏សូមសំណោមពរទៅដល់ពុកម៉ែបងប្អូនអ៊ុំប្រុសអ៊ុំស្រីបងប្រុសបងស្រីដែលមានបងប្អូនអារម្មណ៍បែបនេះសូមកុំមានការរើសអើងអី)។